ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ ស៊ីមពីរមកដល់ទឹកដីទ្វីបអ៊ឺរ៉ុបហើយ!

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ ស៊ីមពីរបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងទឹកដីចក្រភពអង់គ្លេស ពេលនេះវាបង្ហាញខ្លួននៅលើទឹកដីរបស់ទ្វីបអ៊ឺរ៉ុបហើយ ពិសេសជាងនេះទៅទៀតអតិថិជនរបស់ក្រុមហ៊ុន Samsung ក៏អាចរកទិញស្មាតហ្វូនស៊េរីថ្មីស៊ីមពីរនេះបានដូចគ្នាដែរ។

image

នៅក្នុងរន្ធដោតនេះជាប្រភេទ Hybrid Slot ដែលមានន័យថាលោកអ្នកអាចដាក់ NanoSIM ឬជាប្រភេទ microSD ប៉ុន្តែលោកអ្នកមិនទាចបន្ថែមនូវម៉េមូរីបានម្តងពីរនោះទេ។ នៅក្នុងប្រទេសអាឡឺម៉ង់ ស្មាតហ្វូនស៊ីមពីរនេះមានតម្លៃ 900 អឺរ៉ូមានពណ៌ Midnight Black និង Orchid Grey ។ លោកអ្នកនឹងទទួលបាននូវ wireless charging station តម្លៃ 80 អ៊ឺរ៉ូដោយឥតគិតថ្លៃផងដែរ។  ចំនែកនៅប្រទេសអូទ្រីសមានតម្លៃដូចគ្នាប៉ុន្តែមិនមានថែមជូន Wireless Charger នោះទេ។ នៅក្នុងប្រទេសអេស្ប៉ាញ ស្មាតហ្វូននេះមានតម្លៃ 910 អ៊ឺរ៉ូ ហើយនៅអ៊ីតាលីវាមានតម្លៃ 950 អ៊ឺរ៉ូ។ នៅក្នុងទ្វីបអ៊ឺរ៉ូប ស្មាតហ្វូន Galaxy S8+ ទើបមានស៊ីមពីរចំនែក Galaxy S8 មិនទាន់ទ្រទ្រង់ស៊ីមពីរនៅឡើយទេ៕