ព័ត៌មាន

កុំព្យូទ័រ MateBook X, E, D ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើម Pre-order នៅថ្ងៃនេះ

កុំព្យូទ័រ MateBooks ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលប្រកាសសម្ភោធន៍បង្ហាញខ្លួនជាផ្លូវការកាលពីខែឧសភា ឥឡូវនេះត្រៀមដាក់លក់នៅលើទឹកដីសហរដ្ឋអាមេរិចហើយ។ ក្រុមហ៊ុនបញ្ជាក់ថា ការ Pre-order ទៅលើកុំព្យូទ័រ MateBook X, MateBook E និង​ MateBook D នឹងចាប់ផ្តើមទទួលនៅលើ Amazon និង​Newegg នៅថ្ងៃនេះ។ ការដឹកជញ្ជូននឹងចាប់ផ្តើមនៅរដូវក្តៅខាងមុខនេះ។

image

កុំព្យូទ័រ MateBook D មានតម្លៃ $699 ភ្ជាប់ជាមួយបន្ទះឈីប Core i5, RAM 8GB, HDD 1TB និងក្រាហ្វិកកាត Nvidia 940MX GPU ។​ កុំព្យូទ័រ MateBook E មានតម្លៃ $799 ភ្ជាប់ជាមួយបន្ទះឈីប Core m3, RAM 4GB និង SSD 128GB លោកអ្នកក៏អាចរើសយកតម្លៃ $999 ភ្ជាប់ជាមួយបន្ទះឈីប Core i5, RAM 8GB ។

សម្រាប់កុំព្យូទ័រ MateBook X មានតម្លៃ $1099 ភ្ជាប់ជាមួយបន្ទះឈីប Core i5, RAM 8GB និង SSD 256GB ។ MateBook D មានតែពណ៌មាសប៉ុណ្ណោះ ខណៈពេលដែល MateBook E និង MateBook X មានពណ៌ប្រផេះ និងពណ៌មាស៕