ព័ត៌មាន

Nokia 3310 ជំនាន់ថ្មីភ្ជាប់ជាមួយនឹងប្រអប់ថ្លា ស្អាតអស់ទាស់!

ទូរស័ព្ទ Nokia 3310 (2017) កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារ ហើយក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏បន្តពង្រឹងការលក់សម្រាប់ទូរស័ព្ទជំនាន់ថ្មីនេះផងដែរ។ ដើម្បីអោយអ្នកប្រើប្រាស់មើលឃើញកាន់តែច្បាស់អំពិរូបរាងដ៏ស្រស់ស្អាតរបស់ទូរស័ព្ទនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រើប្រាស់នូវប្លាស្ទិចស្តើងជាប្រអប់សម្រាប់ទូរស័ព្ទនេះ។

image

នៅក្នុងប្រអប់របស់ទូរស័ព្ទនេះ គេអាចមើលឃើញយ៉ាងច្បាស់អំពីរូបរាងរបស់វារួមជាមួយនឹងកាសស្តាប់ និងឆ្នាំងសាកផងដែរ។ ទូរស័ព្ទ Nokia 3310 (2017) កំពុងដាក់លក់នៅក្នុងទីផ្សារទ្វីបអ៊ឺរ៉ុបតម្លៃ 59 អ៊ឺរ៉ូ៕