ព័ត៌មាន

Samsung Galaxy S8+ 6GB ធ្លាក់ថ្លៃនៅក្នុងប្រទេសឥណ្ឌា!

ស្មាតហ្វូន Samsung Galaxy S8+ បំពាក់រ៉េមទំហំ 6GB/ROM 128GB ដាក់លក់នៅក្នុងប្រទេសឥណ្ឌាកាលពីខែមុននេះមានតម្លៃប្រហែលជា 1160 ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung នៅឥណ្ឌា ស្មាតហ្វូននេះធ្លាក់ថ្លៃបន្តិចហើយ!

image

នៅលើគេហទំព័រនេះបង្ហាញថា ស្មាតហ្វូននេះធ្លាក់ថ្លៃមកត្រឹមតម្លៃប្រហែលជា 1100 ដុល្លារដែលមានការបញ្ចុះតម្លៃប្រហែលជា 60 ដុល្លារ។ ស្មាតហ្វូននេះមានតែពណ៌ខ្មៅប៉ុណ្ណោះសម្រាប់ប្រើប្រាស់៕