ព័ត៌មាន

SM-G9298 ស្មាតហ្វូនដែលអាចបត់បានបង្ហាញខ្លួននៅលើគេហទំព័រក្រុមហ៊ុន​ Samsung

ប្រសិនបើលោកអ្នកធុញទ្រាន់ជាមួយនឹងការរចនារូបរាងដដែលៗរបស់ស្មាតហ្វូននាពេលបច្ចុប្បន្ននោះ លោកអ្នកប្រហែលជាពេញចិត្តជាមួយនឹងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលជាប្រភេទអាចបត់បាន ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះវានឹងដាក់លក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែប្រឹងប្រែងផលិតនូវស្មាតហ្វូនបត់បានម៉ូដែលសេរី Wxxxx ដូចជា W2017 ។ នៅឆ្នាំនេះ យើងបានលឺព័ត៌មានថាស្មាតហ្វូនបត់បាននេះមានលេខកូដ G9098 និង G9198 ហើយឥឡូវនេះវាមាន G9298 ។ ឥឡូវនេះ ស្មាតហ្វូនបត់នេះបង្ហាញខ្លួននៅលើគេហទំព័រ Samsung របស់ប្រទេសចិនហើយ។

ស្មាតហ្វូនស៊េរីថ្មីបត់បាន W2018 ភ្ជាប់ជាមួយអេក្រង់ប្រភេទ Super AMOLED ទំហំ 4.2 អ៊ីងកម្រិតភាពច្បាស់ 1080p បន្ទះឈីប Snapdragon 821AB chipset រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងមានកម្រាស់ស្តើង 15.9mm និងទំងន់ 234 ក្រាម។ វាភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 12MP និងកាមេរ៉ាមុខទំហំ 5MP សម្រាប់ថតរូប Selfie ហើយថាមពលថ្មគឺ 2300mAh ៕