ព័ត៌មាន

ព្រឹត្តិការណ៍ NOKIA Mega Sale ដាក់លក់ស្មាតហ្វូន Nokia 3, Nokia 5, Nokia 3310 (2017) ជាមួយការបន្ថែមកាដូយ៉ាងច្រើន

ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2017 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA រៀបចំនូវព្រឹត្តិការណ៍ NOKIA Mega Sale នៅមុខការិយាល័យសែលកាត (Cellcard) ដើម្បីដាក់់លក់ស្មាតហ្វូនស៊េរីថ្មី Nokia 3, Nokia 5 រួមជាមួយនឹងទូរស័ព្ទ Nokia 3310 (2017) ជាមួយការថែមជូនកាដូពិសេសជាច្រើនសម្រាប់អតិថិជន។ រាល់ការទិញទូរស័ព្ទ ស្មាតហ្វូនណាមួយនោះ លោកអ្នកនឹងទទួលបានលេខពិសេសតម្លៃ $60 និងអ៊ីនធើណិត 120GB ឥតគិតថ្លៃសំរាប់ប្រើពេញមួយឆ្នាំផងដែរ។ 

image

image

Nokia 3 មានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពចបាស់ HD កាមេរ៉ាមុខក្រោយទំហំ 8 មេហ្គាភិចសែល និងទ្រទ្រង់ស៊ីមកាត 4G LTE លក់ត្រឹមតែ $143 ។ ចំនែកស្មាតហ្វូន Nokia 5 វិញមានអេក្រង់ទំហំ 5.2 អ៊ីងបំពាក់ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលលក់ត្រឹមតែ $193 ។ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ ទូរស័ព្ទ Nokia 3310 (2017) ដែលម៉ាកម៉ូដែលមួយនេះល្បីឈ្មោះតាំងពីអំឡុងឆ្នាំ 2000 ក៏ផ្លាស់ប្តូររូបរាងថ្មីអេក្រង់ពណ៌កូល័រទំហំ 2.4 អ៊ីងបំពាក់កាមេរ៉ា ថាមពលថ្មខ្លាំងប្រើប្រាស់បានមួយខែ ដាក់ស៊ីមបានពីរ ហើយមាន 4 ពណ៌សម្រាប់ជ្រើសរើសលក់ត្រឹមតម្លៃ $48 ។

image

image

ចំនែកស្មាតហ្វូនស៊េរីថ្មី Nokia 6 វិញមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD ប្រព័ន្ធស្កែនក្រយ៉ៅដៃ ឧបាល័រស៊េរីថ្មី Dolby Atmos កាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលលក់ត្រឹមតែ $229 ។ សូមប្រញាប់ឡើង កម្មវិធី NOKIA Mega Sale នេះមានរយៈពេល 3 ថ្ងៃប៉ុណ្ណោះគឺចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 12 ខែកក្ដដានេះនៅមុខការិយាល័យសែលកាតចាប់ពីម៉ោង ៨៖៣០ នាទីដល់ម៉ោង ៧ យប់៕

image

image