ព័ត៌មាន

Samsung Galaxy J7 (2017) នៅចិនអាចនឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy J7 (2017) រួចមកហើយ ប៉ុន្តែរូបភាពជាច្រើនផ្សេងទៀតបង្ហាញថាស្មាតហ្វូនម៉ូដែលនេះអាចនឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះសម្រាប់ទីផ្សារនៅប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់ប្រកាសបង្ហាញស្មាតហ្វូនភ្ជាប់ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ខ្លួននៅឡើយទេ ហើយស្មាតហ្វូននោះអាចជា Galaxy C10 ។

image

រូបភាពដែលបែកធ្លាយរបស់ Galaxy J7 (2017) នេះភ្ជាប់ជាមួយនឹងលេខកូដ SM-J7310 ប៉ុន្តែលក្ខណៈសម្បត្តិរបស់វានៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។ Galaxy J7 (2017) សម្រាប់លក់នៅចិនអាចនឹងភ្ជាប់ជាមួយអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080p Super AMOLED បន្ទះឈីប Exynos 7870 Octa, រ៉េមទំហំ 3GB និងប្រព័ន្ធស្កែនក្រយ៉ៅដៃនៅផ្នែកខាងមុខ។

imageimageimageimage