ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 6 ដាក់លក់ជាផ្លូវការនៅសហរដ្ឋអាមេរិច

ឥឡូនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 6 មកដល់ទឹកដីសហរដ្ឋអាមេរិចហើយ អតិថិជនអាចរកទិញបាននៅ Amazon ។ ស្មាតហ្វូននេះមានពីរជំនាន់ផ្សេងគ្នា ប៉ុន្តែវាមានតែមួយពណ៌ប៉ុណ្ណោះសម្រាប់ជ្រើសរើស។ ស្មាតហ្វូន Nokia 6 ដាក់លក់នៅក្នុងតម្លៃប្រហែលជា $230 ។ សម្រាប់ពណ៌ស្ពាន់ Copper និងពណ៌ខៀវ (Blue) ចាប់ផ្តើមទទួលការកក់ទិញ (Pre-order) ផងដែរ។

image

តាម​រយៈ​ការ​សំយោគ​បញ្ចូល​គ្នា​រវាងទឹក​ដៃ​សិល្បៈប្រកបដោយប្រណីតភាព សោភ័ណភាព និង​ការរចនាដ៏​លេច​ធ្លោប្លែកគេ រួម​​ជាមួយនឹងបទពិសោធថ្មីលើមុខងារ​ផ្នែកសំឡេង​ ជាមួយ​និងអេក្រង់​​ ​ទំហំ​ ​5.5” full HD ស្មាត​ហ្វូន Nokia 6 ថ្មី ផ្ដល់នូវបទពិសោធស្មាតហ្វូនកម្រិត​ខ្ពស់​ដ៏​ពិតប្រាកដ។ Nokia 6 មាន​តួ​ខ្លួន ផលិតចេញ​ពីលោហធាតុ​អាលុយមីញ៉ូមកម្រិត​ ៦០០០ មួយដុំ​ ដែលស័ក្តិ​សម​បំផុត​សម្រាប់អ្នកដែល​ចង់បាន​ទូរស័ព្ទដែលរឹងមាំ ជាមួយ​​កម្មវិធីកម្សាន្ត​យ៉ាង​ច្រើន​សម្បូរបែប​។ វា​បំពាក់​ដោយ​ប្រព័ន្ធ​​សំឡេង ឆ្លាត​វៃ​ ​មាន ​speaker ចំនួន​ពីរដែល​អាច​ឱ្យអ្នកប្រើប្រាស់ទទួល​បាននូវ​សំឡេង​ឮ​ច្បាស់​ល្អ​ ខណៈដែល​ប្រព័ន្ធ​សំឡេង​ ​ Dolby Atmos® នឹង​ផ្តល់​នូវ​បទពិសោធការ​កម្សាន្តផ្នែក​ភាព​យន្ត​ដ៏​អស្ចារ្យ​​មួយ​ទៀត​ពុំ​ធ្លាប់​មាន​។

តាមរយៈពណ៌ដ៏លេច​ធ្លោរបស់វា Nokia 6 មានអេក្រង់​ដែល​ស្រោប​ដោយ​បន្ទះ​ការ​ពារ​ពន្លឺ​ថ្ងៃ​​ដែល​អាច​ឱ្យ​យើង​មើល​ឃើញ​ និង​អាន​បាន​ទោះ​ជា​នៅ​ចំ​ក្រោម​​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​ណា​ក៏ដោយ​។ ដំណើរ​ការ​ដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 និងអង្គក្រាហ្វិក​ Qualcomm® Adreno™ 505 ស្មាតហ្វូន Nokia 6 ផ្តល់​តុល្យភាពរវាង​ការ​ប្រើ​ប្រាស់​ និង​​ថាមពលថ្ម​បាន​​យ៉ាង​ល្អ​ឥតខ្ចោះ ផ្តល់ជូននូវការកម្សាន្តដែលមាន​គុណភាព​ ជាមួយថាមពលថ្មដែល​ប្រើ​បាន​រយៈ​ពេល​យូរ។ Nokia 6 មាន បួនពណ៌ខុសៗគ្នាគឺ​ ខ្មៅ ទឹក​ប្រាក់ ខៀវ និងទង់ដែង​។