ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បញ្ឈប់នូវការទ្រទ្រង់ទាំងអស់នៅលើ Windows Phone 8.1

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បោះជំហានថ្មីមួយទៀតនៅក្នុងអាជីវកម្មស្មាតហ្វូនបន្ទាប់ពីក្រុមហ៊ុនប្រកាសរួចមកហើយក្នុងការបញ្ឈប់នូវសេវាកម្មទាំងអស់របស់ Windows Phone 8.1 ។ អ្នកប្រើប្រាស់ជាច្រើននាក់នៅលើ Mobile OS នឹងមិនទទួលនូវការអាប់ឌែត ឬការទ្រទ្រង់ណាមួយទៀតនោះទេ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន​ Microsoft ។

image

ចាប់តាំងពីឆ្នាំ 2010 មក ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ព្យាយាមក្នុងការចាប់ផ្តើមសារជាថ្មីនូវ Mobile OS របស់ខ្លួនប៉ុន្តែវានៅតែបរាជ័យ។ កង្វះខាតទៅលើលក្ខណៈសម្បត្តិ និងកម្មវិធីប្រើប្រាស់គឺជាបញ្ហាធំនៅលើ Windows Phone ។ ការបញ្ឈប់ការទ្រទ្រង់ទៅលើ Windows Phone 8.1 នេះនឹងជះឥទ្ធិពលដូចគ្នាសម្រាប់ Windows 10 Mobile នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះដូចគ្នាដែរ៕