ព័ត៌មាន

Samsung Galaxy J7 (2016) អាប់ឌែតអាចទ្រទ្រង់សេវាកម្ម Pay Mini បាននៅក្នុងប្រទេសឥណ្ឌា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមដាក់អោយដំណើរការនូវការអាប់ឌែតថ្មីនៅលើស្មាតហ្វូន Samsung Galaxy J7 (2016) នៅក្នុងប្រទេសឥណ្ឌា។ ការអាប់ឌែតនេះមានទំហំ 135MB ហើយជំនាន់ Firmware ថ្មីនេះមានលេខកូដ J710FXXU3AQF6 និងបាននាំយកនូវការផ្លាស់ប្តូរជាច្រើនផងដែរ។

image

image

ការអាប់ឌែតថ្មីនេះនាំយកនូវការទ្រទ្រង់ទៅលើ Pay Mini ដែលជាសេវាកម្ម Payments Service របស់ Samsung Pay ។ វាក៏មានការជួសជុលទៅលើកំហុសឆ្គងមួយចំនួនពីខែមិថុនាផងដែរ។ សរុបមកការអាប់ឌែតនេះពិតជាមានការពង្រឹងកាន់តែច្រើនសម្រាប់ការប្រើប្រាស់៕