ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A5 (2017) និង A7 (2017) ទទួលស្គាល់ WiFi Cerfified ក្នុងការអាប់ឌែតទៅកាន់ Android Nougat

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញវត្តមាន Galaxy A5 (2017) និង Galaxy A7 (2017) កាលពីខែមករាឆ្នាំនេះ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android Marshmallow ប៉ុន្តែឆាប់ៗនេះវានឹងធ្វើការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat ជាក់ជាមិនខាន។

image

image

ស្មាតហ្វូនទាំងពីរស៊េរីម៉ូដែលនេះបង្ហាញខ្លួននៅលើគេហទំព័រ Wi-Fi Alliance ដែលបង្ហាញថាវានឹងដំណើរការប្រព័ន្ធ Android 7.0 Nougat តែម្តង។ វានៅមិនទាន់បង្ហាញអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមការអាប់ឌែតនោះទេ ប៉ុន្តែវានឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ៕