ព័ត៌មាន

Samsung Galaxy C10 បែកធ្លាយរូបភាពពិតជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ!

នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះជាក់ជាមិនខាន។ ប្រព័ន្ធកាមេរ៉ាភ្លោះនេះត្រូវគេដឹងថានឹងបំពាក់នៅលើហ្វាប់ប្លេត​ Galaxy Note 8 ប៉ុន្តែស្មាតហ្វូនជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung នឹងបំពាក់នូវកាមេរ៉ាភ្លោះផងដែរ។ ថ្មីៗនេះ រូបភាពរបស់ Galaxy C10 បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះក៏បន្តចែកចាយនៅលើអ៊ីនធើណិតផងដែរ។

imageimage

ស្មាតហ្វូន Galaxy C10 ធ្លាប់បែកធ្លាយរូបភាព Renders ជាច្រើនរួចមកហើយកាលពីចុងខែមិថុនាដោយភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ។ ខុសប្លែកពី Galaxy J7 2017 នៅចិន ស្មាតហ្វូន Galaxy C10 នេះភ្ជាប់ជាមួយនឹងអំពូលភ្លើង Flash នៅជាប់កាមេរ៉ាតែម្តង។ យើងនៅរង់ចាំមើលជាបន្តទៀត៕