ព័ត៌មាន

កាមេរ៉ាជំនាន់ថ្មីដាក់លើកង់ ឬម៉ូតូ DrivePro 230 តូច ស្លីម ងាយស្រួលប្រើបំផុត

តើអ្នកចូលចិត្តធ្វើដំណើរកម្សាន្តដោយជិះកង់ ម៉ូតូ ឬ? តើអ្នកពិតជាពិបាកបន្តិចមែនទេ ដែលកាន់ស្មាតហ្វូនដើម្បីថតទេសភាព ឬហេតុការណ៍ផ្សេងៗខណៈពេលដំណើរ?

អស់បារម្ភ សូមណែនាំកាមេរ៉ាជំនាន់ថ្មីមកពីក្រុមហ៊ុន DrivePro 230។

 DrivePro 230 ជាកាមេរ៉ាដែលមានរាងតូច ស្លីម ផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់ ជាពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តថតរូបភាពនៅពេលកំពុងធ្វើដំណើរ។ វាបានផ្តល់ភាពងាយស្រួលដល់អ្នកដោយមិនចាំបាច់កាន់វា  ដោយអ្នកអាចតម្លើងវានៅផ្នែកណាមួយនៃយាន្តជំនិះរបស់អ្នកដើម្បីផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព។ DrivePro 230 ប្រើអេក្រង់កម្រិត1080p។ វាអាចចាប់រូបភាពបានក្នុងកម្រិត130 ដឺក្រេ។  លើអេក្រង់តូចសមល្មមនឹងប្រអប់ របស់កាមេរ៉ា មានទំហំ 2.4 ជាប្រភេទអេក្រង់ LCD។ លើប្រអប់កាមេរ៉ាដ៏តូចមួយនេះមានភ្ជាប់មកជាមួយរន្ធ microSD ដែលមានដាក់មេម៉ូរ៉ីទំហំ 16GB។ នៅផ្នែកខាងរបស់វាមានប្រើផត USB 2.0 និងមានរន្ធសម្លេង។ កាន់តែពិសេសជាងនេះទៅទៀត វាក៏មានប្រើបណ្តាញ WiFi 802.11 b/g/n ដែលពិតជាបានផ្តល់នូវគុណប្រយោជន៍សម្រាបអ្នកក្នុងការភ្ញាប់ទៅកាន់បណ្តាញផ្សេងៗដើម្បីចែកចាយរូបភាព។ DrivePro 230 ក៏មានសមត្ថភាពក្នុងការថតវីដេអូរដែលមាកម្រិតបង្ហាញ  1080p Full HD video @ 30fps។

 

image

ប្រភព៖ DrivePro 230