ព័ត៌មាន

ស្ងាត់ៗក្រុមហ៊ុន LG បានដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី ដែលប្រើកាមេរ៉ាសម្បូរបែប

ក្រុមហ៊ុន LG បានដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយទៀត។​ ស្មាតហ្វូននោះមានអេក្រង់បង្ហាញប្រហាក់ប្រហែលម៉ូដែលមុន Q6 ប៉ុន្តែក៏វាមានលក្ខណៈពិសេសផ្សេងទៀត។ ស្មាតហ្វូននោះមានឈ្មោះថា Q8។​

 

LG Q8  ជាស្មាតហ្វូនធន់មធ្យម បំពាក់អេក្រង់ទំហំ 5.2 អ៊ីង ប្រភេទ QHD។ លើអេក្រង់រលើបរលោងមានកម្រិតបង្ហាញទំហំ 160 x 1,040px ។ ស្មាតហ្វូននេះ មានភាពធន់នឹងការជ្រាបទឹកកម្រិតស្ទង់ដា IP67 និងឈីប Snapdragon 820។ សមត្ថភាពដែលគួរឲ្យកត់បន្ថែមទៀត Q8 ភ្ជាប់រ៉េមទំហំ 4GB និងភ្ជាប់មេម៉ូរ៉ីទំហំ 32GB។ ស្មាតហ្វូននេះប្រើថ្មមានថាមពល 3,000mAh។ កាមេរ៉ារបស់ស្មាតហ្វូនមានចំនួនពីរគ្រាប់ មួយមានទំហំ 13 មេហ្គាភិចសែល និងមួយទៀតមានទំហំ 8 មេហ្គាភិចសែល។  កាមេរ៉ាក្រោយជាប្រភេទ OIS  និងអាចថតវីដេអូរបានកម្រិត 4K 2160p ។ សម្រាប់កាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល និងអាចថតវីដេអូរបានកម្រិត 1080p។

 image

image

ប្រភព៖ LG Q8