ព័ត៌មាន

JAILBREAK the Game, Bong Pheak និងក្រសួងសាធារណការនិងដឹកជញ្ជូន ឈ្នះនូវពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧

ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងមួយដែលផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេស រៀបចំឡើងដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ (NIPTICT) ដើម្បីបង្ហាញនូវអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំនេះ។ បេក្ខភាពដែលទទួលបានជ័យលាភីចំនួនបីរូប​ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខភាពចំនួន ៣៧ មកពីបណ្តាក្រសួង ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធុរកិច្ចដែលទើបនឹងបង្កើត និងអង្គការក្រៅរដ្ឋាភិបាល។​ បេក្ខជនតម្រូវឲ្យការពារគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រមដែលមកពីវិស័យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល។ កម្មវិធីក្នុងឆ្នាំ ២០១៧នេះអាចកើតឡើងបានដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Ezecom ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា  ក្រុមហ៊ុន E.co ក្រុមហ៊ុន T.O. Group ក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា។

image

image

image

image

មេដាយមាស៖ JAILBREAK The Game បង្កើតឡើងដោយ​ Direct Play

ពានរង្វាន់ដំបូងដែលមានទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិកត្រូវបានប្រគល់ជូនទៅ Direct Play សម្រាប់ JAILBREAK The Game គឺជាហ្គេមទូរសព្ទ័ផ្លូវការមួយដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្តខ្មែរមានចំណងជើងថា Jailbreak ។ វាគឺជាហ្គេមសកម្មមួយដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយត្រូវបានអភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយអ្នកអភិវឌ្ឍន៏ជនជាតិខ្មែរក្នុងភាពជាដៃគូជាមួយផលិតករខ្សែភាពយន្ត។ ត្រឹមតែរយៈពេល ៤៨ម៉ោងបន្ទាប់ពីការដាក់បង្ហាញ ហ្គេមនេះបានទទួលការដោនឡូតរហូតដល់ ២០K ហើយបច្ចុប្បន្នមានអ្នកលេងហ្គេមជាង ១០៤K ។

image

មេដាយប្រាក់៖ Bong Pheak បង្កើតឡើងដោយOpen Institute

 image

Open Institute ទទួលបានពានរង្វាន់ទី 2 ដែលមានទឹកប្រាក់ចំនួន ៣,​០០០ ដុល្លារអាមេរិកសម្រាប់កម្មវិធីBong Pheak ។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលាឆ្នាំ ២០១៦ ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច។ ផ្អែកតាមការស្ទាបស្ទង់ភាគច្រើនប្រពន្ធ័អ៊ីនធើណេតតែម្យ៉ាងមិនមានភាពគ្រប់គ្រាន់ក្នុងការទៅដល់អ្នកដែលមិនអាចធ្វើការចូលទៅកាន់ទិន្នន័យនោះបានឡើយ ដូច្នេះ Bong Pheak នឹងធ្វើការផ្សព្វផ្សាយការងារតាមអ៊ីនធើណេត និងតាមរយះសម្លេងដោយស្វ័យប្រវត្តិដែលបញ្ជូនទៅឱ្យកម្មករសក្តានុពលតាមរយៈការហៅទូរស័ព្ទ។ សេវាកម្មនេះមានអ្នកតាមដានតាមរយៈហ្វេសប៊ុកចំនួន ១០០,០០០ នាក់រួចហើយ ហើយមានការបង្ហាញផងដែរនូវការងារចំនួន ៦,០០០ ដំណែងក្នុងរយៈពេលប្រាំពីរខែដែលនាំឱ្យមានបេក្ខជនដាក់ពាក្យចំនួន ៤,០០០ ។

image

Bong Pheak ក៏ទទួលបានពានរង្វាន់ដ៏ល្អបំផុតផងដែរនៅក្នុងប្រភេទ CSR ។

មេដាយសំរឹទ្ធិ៖​ ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិ ដោយក្រសួងសាធារណការនិងដឹកជញ្ជូន

image

ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី ៣ នៃការប្រកួតគឺ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានចំនួនទឹកប្រាក់១,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួនបន្តទៀតលើផ្នែកយានយន្តស្វ័យប្រវត្តិ និងត្រូវបានប្រគល់ជូនរង្វាន់ល្អបំផុតផងដែរក្នុងវិស័យសាធារណៈ។ ប្រព័ន្ធថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលានិងថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។ ការចុះឈ្មោះនិងការទូទាត់ប្រាក់ត្រូវបានធ្វើឡើងតាមប្រពន្ធ័អ៊ីនធើណេត។ មួយឬពីរថ្ងៃក្រោយមក ប្រជាពលរដ្ឋអាចទទួលបានបណ្ណ័សំគាល់យានយន្ត និងស្លាកលេខ។ វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានបំណងសម្រួលដំណើរការនិងកាត់បន្ថយការធ្វើក្រដាសស្នាម។

image

ក្រុមហ៊ុនមួយចំនួនដែលចូលមកដល់វគ្គផ្តាច់ព្រាត់ក៏ត្រូវបានអបអរសាទរនិងបានប្រគល់ពានរង្វាន់លើ “ការអនុវត្តល្អបំផុត” ។ ក្រុមហ៊ុន Tesjor ដែលជាសេវាដឹកជញ្ជូនម្ហូបអាហារត្រូវបានកត់សម្គាល់ផងដែរនៅក្នុងវិស័យឯកជន Sokhakrom ដែលជាប្រភេទវេទិកាថែរក្សាសុខភាពដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងប្រភេទក្រុមហ៊ុនដែលទើបតែបង្កើតឡើង Osjar AR – ការអភិវឌ្ឍន៏ Virtual Reality នៅក្នុងប្រភេទឌីជីថល និងហាងកាហ្វេរ៉ូបដែលជាមនុស្សយន្តដែលអាចរៀបចំ និងបម្រើកាហ្វេបាន – នៅក្នុងប្រភេទស្រាវជ្រាវ និងការអភិវឌ្ឍន៍។

លោក Stephen Paterson អ្នកសម្របសម្រួលរបស់ Mekong Business Plan Challenge និងជាសមាជិកនៃគណៈកម្មាធិការវិនិច្ឆ័យបានមានប្រសាសន៍ថា៖ យើងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគុណភាពនៃបេក្ខភាពដែលយើងទទួលបាននៅក្នុងឆ្នាំនេះ ។​ ពួកគេពិតជាមានស្មារតីសហគ្រិនពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ហើយយើងមានសេចក្តីសោមនស្សរីករាយដែលព្រឹត្តិការណ៍ ដូចជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកើតមានឡើង ដើម្បីលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង និងទទួលបានចំណាប់អារម្មណ៍ពីមហាជន។ ការប្រកួតប្រជែងពិតជាមានភាពតឹងតែង ប៉ុន្តែយើងជឿជាក់ថាបេក្ខជនជ័យលាភីបីរូបនេះពិតជាមានទំាងភាពច្នៃប្រឌិត និងគុណភាពនៃផលិតផលដែលពួកគេផ្តល់ជូន។

តើអ្វីជាជំហានបន្ទាប់សម្រាប់ជ័យលាភី និងបេក្ខភាពដែលឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ?

image

 

image

image

 កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ានក្នុងឆ្នាំនេះ។ នៅឆ្នាំ ២០១៦ មានក្រុមហ៊ុនចំនួន ១១ ដែលបានចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់តំបន់ហើយក្នុងចំណោមក្រុមហ៊ុនទំាងនោះ មានក្រុមហ៊ុនចំនួនពីរដែលបានទទួលពានរង្វាន់សម្រាប់ផលិតផលរបស់ពួកគេ។ បេក្ខជនជ័យលាភីក្នុងឆ្នាំនេះក៏នឹងអាចចូលរួមក្នុងកម្មវិធីនៅខែវិច្ឆិកាខាងមុខផងដែរ ដែលជាការប្រកួតប្រជែងលើការច្នៃប្រឌិតល្អបំផុតនៅក្នុងតំបន់ និងសង្ឃឹមថាអាចនាំយកពានរង្វាន់ត្រឡប់ទៅវិញ។

image

image

image

image

image

ចំពោះព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិ NIPTICT ក៏បានគ្រោងទុករួចរាល់ហើយចំពោះការរៀបចំកម្មវិធីនេះជាលើកទី៤ក្នុងឆ្នាំ ២០១៨ និងចាប់ផ្តើមបើកទទួលពាក្យនៅដើមឆ្នាំក្រោយនេះផងដែរ។ ដើម្បីទទួលបានពត៌មានថ្មីៗអំពីកម្មវិធីនេះ សូមចូលទៅកាន់ www.facebook.com/cambodiaictawards ឬ ចូលទៅកាន់គេហទំព័រ http://www.cambodiaictaward.com/

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក ស៊ុន រ៉ាពីដ

អនុប្រធានវិទ្យាស្ថានជាតិ (NIPTICT)

rapid@niptict.edu.kh

+855 (0)16 868984

 ព័ត៌មានអំពីពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា

 ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ​ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដើម្បីលើកកម្ពស់និងផ្តល់នូវពានរង្វាន់ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំជ័យលាភីទទួលបានរង្វាន់ចាប់ពី ១,០០០ ទៅ ១០,០០០ ដុល្លារអាមេរិកដើម្បីអភិវឌ្ឍក្រុមហ៊ុនរបស់ពួកគេ និងធ្វើការវិវត្តមុខជំនួញរបស់ពួកគេឆ្ពោះទៅកម្រិតបន្ទាប់។

បន្ទាប់ពីការជម្រុះនៅជុំដំបូង មានតែបេក្ខភាពចុងក្រោយចំនួន ១២ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដើម្បីបង្ហាញពីគម្រោងរបស់ពួកគេនៅចំពោះមុខគណៈវិនិច្ឆ័យដែលមានសមាសភាពតំណាងដូចជាខាងផ្នែកអាជីវកម្ម អ្នកតំណាងផ្នែកសង្គមស៊ីវិលទាក់ទងនឹងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា​ ។ គម្រោងនេះត្រូវបានវិនិច្ឆ័យដោយផ្អែកលើភាពច្នៃប្រឌិតរបស់ពួកគេ ការផ្តល់នូវផលប្រយោជន៍ដល់សង្គម គុណភាព និងភាពជឿជាក់នៃផលិតផល និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងគម្រោងនេះ។

BookmeBus  SmartPay និង Tosfun មានសំណាងបានឈ្នះរង្វាន់ពីកម្មវិធីនេះក្នុងឆ្នាំ ២០១៦ ។

ពត៌មានអំពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)

វិទ្យាស្ថានជាតិ NIPTICT គឺជាស្ថាប័នស្រាវជ្រាវនិងបណ្តុះបណ្តាលដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ បេសកកម្មរបស់ពួកគេគឺដើម្បីអភិវឌ្ឍវិជ្ជាជីវៈដែលមានសមត្ថភាពនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលនឹងដើរតួនាទីឈានមុខគេនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មរបស់ខ្លួនទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ វិទ្យាស្ថាន NIPTICT បានចាប់ផ្តើមពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយបានរៀបចំការប្រកួតប្រជែងចាប់តាំងពីពេលនោះមក។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.niptict.edu.kh

ពត៌មានអំពីក្រុមហ៊ុនស្មាត អាស្យាតា ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីធំ

ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះកំពុងបម្រើអតិថិជនជាង ៨ លាននាក់ក្រោមស្លាកសញ្ញា “ស្មាត” ។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ ធំជាងគេមួយក្នុងទ្វីបអាស៊ី មានអតិថិជនសរុបជាង ៣០០ លាននាក់ នៅក្នុង១០ ប្រទេស។

ក្នុងខែមករា ឆ្នាំ២០១៤ ស្មាត បានដាក់ដំណើរការបណ្តាញ 4G LTE របស់ខ្លួន ហើយបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ ក្នុងប្រទេសកម្ពុជាដែល ផ្ដល់សេវានេះ។ សេវា 4G LTE របស់ ស្មាត ផ្តល់ជូនអ៊ិនធឺណិតទូរស័ព្ទល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ហើយបានគ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត ក៏ដូចជាក្រុងសំខាន់ៗដទៃទៀតផងដែរ ។ បន្ថែមពីលើនេះទៀត ស្មាត ក៏
ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ 2G, 2.5G, 3G និង 3.75G ដែលអាចប្រើប្រាស់ជាមួយនឹងពហុប្រព័ន្ធផ្សព្វផ្សាយ និងសេវាអ៊ិនធឺណិតទូរស័ព្ទ ចុងក្រោយបំផុត និងសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស ។ នាពេលបច្ចុប្បន្ននេះ បណ្តាញរបស់ ស្មាត បានគ្របដណ្តប់ទៅដល់ប្រជាជនកម្ពុជាច្រើនជាង ៩៨% ទូទាំងប្រទេស ។ កាលពីខែកញ្ញា ឆ្នាំ 2016 ក្រុមហ៊ុន ស្មាតបានបើកដំណើរការបណ្តាញ 4G + ដើម្បីរក្សាភាពជាអ្នកដឹកនាំផ្នែកទិន្នន័យអ៊ិនធឺណិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ពត៌មានអំពីក្រុមហ៊ុន អ៊ីហ្ស៊ីខម

ក្រុមហ៊ុន អ៊ីហ្ស៊ីខម ត្រូវ​បាន​​​បង្កើត​​​ឡើងក្នុងឆ្នាំ២០០៧ ដើម្បី​​បម្រើ​​​សេច​ក្តី​​​ត្រូវ​ការ​​របស់​បណ្តាសហគ្រាស​​អាជីវកម្ម​​ទាំង​ឡាយ​ ព្រមទាំង​​អ្នក​ប្រើប្រាស់​​នៅ​​តាម​​គេហដ្ឋាន​ ដែល​កំពុង​​មាន​​តម្រូវ​ការ​​កើន​ឡើង​​យ៉ាង​​ឆាប់​រហ័ស​​ក្នុង​ទីផ្សារ​​កម្ពុជា​។ បច្ចុប្បន្ន អ៊ីហ្ស៊ីខម​ ជាអ្នក​ផ្គត់ផ្គង់​​សេវា​កម្ម​​ឈាន​មុខ​គេ​មួយ ផ្នែកទំនាក់​ទំនង​ថ្មី​ៗ​​យ៉ាង​សម្បូរ​បែប​ រួមមានសេវាខ្សែកាប្លិ៍​អុបទិក ការ​ទំនាក់ទំនង​ជាសំឡេង​តាម​អ៊ីនធឺណិត​ (VoIP) ការ​តភ្ជាប់​ក្នុង​ស្រុក (VPN) និង​ដំណោះស្រាយ​តាម​អ៊ីនធឺណិត​ និង​ទូរគនាមគមន៍​ដទៃ​ទៀត​។ ​ក្រុមហ៊ុន​​អ៊ីហ្ស៊ីខម បាន​ទិញ​យក​ក្រុមហ៊ុន​ខ្សែកាប្លិ៍​អុបទិក Telcotech ដែល​នឹង​នាំ​មក​នូវ​សេវា​អ៊ិនធឺណិត​ដែល​មាន​ល្បឿន​លឿន​ និង​ទុកចិត្ត​បំផុត​មក​កាន់​ប្រទេស​កម្ពុជាតាមរយៈ​ការ​បង្កើត​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ម៉ាឡេស៊ី​-​កម្ពុជា-​ថៃ (MCT) និងទំនាក់ទំនងអន្តរជាតិនានារបស់ខ្សែកាប្លិ៍នេះ។