ព័ត៌មាន

វត្តមានស្មាតហ្វូន Nokia 8 ជាមួយកាមេរ៉ាភ្លោះ ជំរុញស្មាតហ្វូនឲ្យកាន់តែល្បីល្បាញ

ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈ ក្រុមហ៊ុន Nokia បានត្រលប់មកវិញសារជាថ្មីម្តង ដោយនាំមកជាមួយស្មាតហ្វូន Nokia 8 ស៊ីរីថ្មី និងចុងក្រោយរបស់ខ្លួន។ អ្វីដែលពិសេស វាភ្ជាប់ប្រភេទកាមេរ៉ាភ្លោះ ដែលកំពុងតែល្បីល្បាញបំផុត។

 រូបភាពមួយចំនួនរបស់ស្មាតហ្វូន Nokia 8 ដែលគេផុសលើវ៉ិបសាយផ្លូវការ ទំនងនឹងដាក់បង្ហាញនៅពេលឆាប់ៗនេះ។ កាន់តែពិសេស ការភ្ជាប់កាមេរ៉ាភ្លោះ របស់ស្មាតហ្វូននេះបាននាំមកនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

 Nokia 8 ជាស្មាតហ្វូនធន់មធ្យម បំពាក់អេក្រង់ប៉ះបញ្ជាមានទំហំ 5.3 អ៊ីង ប្រភេទ  QHD។​ ក្រុមហ៊ុនថែមទាំងបាន ជ្រើសរើសប្រព័ន្ធឈីបដែលកំពុងតែល្បីល្បាញបំផុត Qualcomm Snapdragon 835 ដើម្បីជំរុញគុណភាពដំណើរការបង្ហាញឲ្យកាន់តែប្រសើរ និងមានភាពទាក់ទាញ។ សម្រាប់ផ្នែក កាមេរ៉ា ស្មាតហ្វូននេះនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល។ អ្វីដែលកាន់តែនាំមកនូវភាពលេចធ្លោបន្ថែមទៀតសម្រាប់ស្មាតហ្វូនថ្មីនេះ គឺអង្គចងចាំរបស់វាមានទំហំ 4 ឬ 6GB។ ស្មាតហ្វូននេះប្រើអង្គប្រតិបត្តិការប្រភេទ Android 7.1.1 Nougat។

 

image