ព័ត៌មាន

បែកធ្លាយព័ត៌មានលំអិតពីស្មាតហ្វូន Meizu Pro 7 មុនពេលមានបង្ហាញជាផ្លូវការ

ពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងជាមួយព័ត៌មានដ៏ល្បីល្បាញរបស់ស្មាហ្វូន Meizu Pro 7 ដែលបាននាំមកជាមួយ ការភ្ជាប់ និងការបំពាក់មុខងារផ្សេងៗមានលក្ខណៈសម្បូរបែបបំផុត។ ខាងក្រោមនេះជាព័ត៌មានមួយចំនួនដែលគេប្រមូលបានមុនពេល​ Meizu Pro 7​ ត្រូគេដាក់បង្ហាញជាផ្លូវការ។

 ការរចនា

Meizu Pro 7  រចនាដោយប្រើអេក្រង់ស្តើង ហើយអ្វីដែលគេរកឃើញថាថ្មីបំផុតសម្រាប់ម៉ូដែលនេះ គឺក្រុមហ៊ុនបានអាប់ក្រេដប្រើអេក្រង់តូច ស្តើងមួយបន្ថែមទៀតនៅផ្នែកខាងក្រោយ នៅក្រោមកាមេរ៉ាថតរូប។ អេក្រង់ខាងក្រោយនោះអាចឲ្យអ្នកប៉ះបញ្ចាដែលមានល្បឿនបង្ហាញរហ័សថែមទៀតផង។ នៅលើអេក្រង់ក្រោយមានទំហំតូច មានមុខងារផ្សេងៗជាច្រើនដូចជា៖ មុខងារ viewfinder ខណៈពេលដែលអ្នកថតរូបខ្លួនឯង។ កាន់តែពិសេស អ្នកអាចបើកមើលកម្មវិធីគ្រប់បែកយ៉ាងដែលអាចបង្ហាញនៅអេក្រង់មុខ ឲ្យបង្ហាញនៅអេក្រង់ក្រោយផងដែរ។

 អេក្រង់ទំហំខាងមុខរបស់វាមានទំហំ  5.2 អ៊ីង ប្រើអេក្រង់បង្ហាញប្រភេទ Full HD នៅផ្នែកខាងមុខជាមួយនឹងម៉ាស៊ីនស្កេនស្នាមម្រាមដៃនៅពីក្រោម។ លើសពីនេះវាប្រើស៊ុមលោហៈធាតុ ដើម្បីស្រោបខាងផ្នែកគែមខាងក្រៅ។ Pro 6 ជាស្មាតហ្វូនជំនាន់មុន Pro 7 ហើយត្រូវបានគេចាត់ទុកថា ម៉ូដែលទាំងពីរនេះមានកំណែសមត្ថភាពដាច់ដោយឡែកពីគ្នា។

 Pro 7  នឹងនាំមកជាមួយពីរម៉ូដែល ដោយមួយប្រើអង្គចងចាំទំហំ  6 GB និងមួយទៀត ប្រើអង្គចងចាំទំហំ 8 GB។ សម្រាប់ម៉ូដែលe Pro 7 នឹងនាំមកជាមួយអង្គចងចាំបីជម្រើស ទំហំ 4 GB one និង 6 GB និង 8 GB ។  សម្រាប់ថ្ងៃដាក់បង្ហាញ ក្រុមហ៊ុននឹងដាក់បង្ហាញស្មាតហ្វូនសេរ៉ីថ្មីរបស់ខ្លួននៅថ្ងៃទី 26 ខែកក្កដា ខាងមុខនេះ។ 

image

image