ព័ត៌មាន

ក្រុមហ៊ុនសាមសុងបញ្ចេញស្មាតហ្វូនត្រកូល J ម្តងពីរម៉ូដែលសមត្ថភាពប្រកិតៗគ្នា

ក្រុមហ៊ុនបច្ចេកវិទ្យាសាមសុង បានបញ្ចេញស្មាតហ្វូនត្រកូល J សេរ៉ីថ្មីរបស់ខ្លួនចំនួនពីរម៉ូដែល។ ស្មាតហ្វូនទាំងពីរមានឈ្មោះថា ​Galaxy J3 និង J7។ ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូនទាំងពីរម៉ូដែលនេះដំបូងគេនៅសហរដ្ឋអាមេរិច និងដាក់លក់លើអនឡាញដើម្បីប្រកួតប្រជែងដណ្តើមទីផ្សារជាមួយក្រុមហ៊ុនផ្សេងៗទៀត។

ស្មាតហ្វូន Galaxy J 3 ​បំពាក់អេក្រង់ទំហំ 5 អ៊ីង ប្រើអេក្រង់ 720p TFT  ​មានល្បឿនប៉ះបញ្ជាប្រភេទ1.5GHz។ ស្មាតហ្វូននេះភ្ជាប់រ៉េមទំហំ  16GB ។ Galaxy J3 ប្រើអង្គគណនា quad-core និងនាំមកជាមួយកាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាមុខទំហំ 2MP។ ស្មាតហ្វូននេះប្រើថ្មមានថាមពល 2600 mAh។

ស្មាតហ្វូន Galaxy J 3 និង J7 មានលក្ខណៈដូចគ្នា​ និងខុសគ្នាដូចជា៖

Galaxy J 3

Galaxy J 7

  1. ដាក់បង្ហាញជាផ្លូវការនៅខែកក្កដា​

  2. បំពាក់អេក្រង់ទំហំ 5 អ៊ីង

  3. ប្រើអេក្រង់បង្ហាញមានកម្រិត 720×1280

  4. បំពាក់កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល

    1. ភ្ជាប់រ៉េមទំហំ 2GB RAM មេម៉ូរ៉ីទំហំ 16GB អាចថែមមេម៉ូរ៉ីក្រៅបានទំហំ256GB  
    2. ប្រើអង្គដំណើរការប្រភេទ Exynos 7570 Quad
    3. ប្រថ្មមានទំហំ 2400mAh

 

 

 

 

  1. ដាក់បង្ហាញនៅខែកក្កដា

  2. បំពាក់អេក្រង់ទំហំ5.5 អ៊ីង

  3. ប្រើអេក្រង់បង្ហាញមានកម្រិត 720×1280

  4. បំពាក់កាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 5MP

    1. ភ្ជាប់រ៉េមទំហំ 2GB RAM និងអាចថែមមេម៉ូរ៉ីលើកាត microSD  បានទំហំ 256GB  
    2. ប្រើអង្គដំណើរការ octa-core CPU
    3. ប្រើថ្មទំហំ​3300 mAh  

 

 

 

 

image