ព័ត៌មាន

Nokia E1 ទូរស័ព្ទមើលទៅធម្មតាតែកាមេរ៉ាក្រោយដល់ទៅ 13 MP

Nokia E1 ជាស្មាតហ្វូនធន់ក្រោមមធ្យម ដែលក្រុមហ៊ុនមិនទាន់បានដាក់បង្ហាញ វាជាផ្លូវការនៅឡើយទេ។ អ្វីដែលគួរឲ្យកត់សម្គាល់ស្មាតហ្វូននេះរចនាឡើងមានភាពសមញ្ញ ប៉ុន្តែស្រស់ស្អាត និងទាក់ទាញដោយគុណតម្លៃរបស់អេក្រង់ និងកម្រិតបង្ហាញរូបរបស់វាអាចបង្ហាញរូប និងកម្មវិធីច្បាស់ៗ ដូចធម្មជាតិ។

 Nokia E1 រចនាមកមានរូបរាងសមញ្ញ ប៉ុន្តែបានផ្តល់ភាពទាក់ទាញយ៉ាងខ្លាំងត្រង់ អេក្រង់របស់វា។ នៅផ្នែកខាងលើ និងខាងក្រោមនៃអេក្រង់ ស្មាតហ្វូននេះលួចចុងគែមរាងស្តួចបន្តិច ដែលមើលទៅវាមានរូបរាងខុសពីស្មាតហ្វូននានាស្រឡះ។ Nokia E1 បំពាក់អេក្រង់ទំហំ 5.2 អ៊ីង ប្រភេទ IPS LCD  មានកម្រិតបង្ហាញ 1080 x 1920 ភិចសែល។ លើអេក្រង់ Nokia E1 អាចមើលឃើញរូប ភាព និងកម្មវិធីបានច្បាស់ បើទោះបីជានៅទីងងឹត ឬក្រោមកម្តៅថ្ងៃក៏ដោយ។ ស្មាតហ្វូននេះប្រើអង្គប្រតិបត្តិការ Android,7.0 Nougat។ ស្មាតហ្វូននេះ ប្រើប្រព័ន្ធដំណើការខួរក្បាល Quad-core Cortex-A53 មានល្បឿន​ 1.4 GHz ។ លើសពីនេះ វាភ្ជាប់រ៉េមទំហំ 2GB។ Nokia E1 ប្រើបន្ទះឈីបប្រភេទ Qualcomm MSM8917 Snapdragon 425 មានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ ​16GB។ បើមើលលើរូបរាងខាងក្រៅរបស់ Nokia E1 វាហាក់បីដូជាសាមញ្ញបន្តិច ប៉ុន្តែការភ្ជាប់សមត្ថភាពមិនចាញ់ស្មាតហ្វូននានា ជាពិសេសវាបំពាក់ាកមេរ៉ាដល់ទៅទំហំ 13MP។

image