ព័ត៌មាន

HP Chromebook 11 កុំព្យូទ័រដ៏ស្រស់ស្អាត ទម្ងន់ស្រាលនឹងលក់ក្នុងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ!

HP Chromebook 11 គឺជាកុំព្យូទ័រដែលមានរូបរាងស្រស់ស្អាត ភ្ជាប់ជាមួយនឹង Keyboards ងាយស្រួលវាយអក្សរដោយសារតែគម្លាតពីមួយទៅមួយគឺល្មមនឹងម្រាមដៃតែម្តង។ អ្វីដែលកាន់តែពិសេសជាងនេះទៀត កុំព្យូទ័រស៊េរីថ្មីនេះភ្ជាប់ជាមួយអេក្រង់ IPS Display ឧបាល័របំពងសំឡេងលឺច្បាស់។ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB នឹងនាំចូលកុំព្យូទ័រនេះពីសហរដ្ឋអាមេរិច និងតម្លើងសារជាថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កុំព្យូទ័រនេះមានទម្ងន់ស្រាល ដំណើរការលឿនឥតខ្ចោះ និងសុវត្ថិភាពបំផុតពីមេរោគ ១០០% ហើយវាមានកម្មវិធីពេញនិយមជាច្រើនដែលអាចតម្លើងបានឥតគិតថ្លៃ។កុំព្យូទ័រ Chromebook គឺជាមធ្យោបាយថ្មីមួយទៀតក្នុងការសិក្សា និងការធ្វើកិច្ចការងារកាន់តែសម្បូរពីក្រុមហ៊ុន HP ។ HP Chromebook 11 នឹងដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $139 ហើយវាមានការធានារយៈពេលមួយឆ្នាំថែមទៀតពីក្រុមហ៊ុនបច្ចេកវិទ្យា MYTEB។

 image

 

image

តើលោកអ្នកដឹងដែរឬទេ? សាលារៀនជាច្រើនប្រហែលជា 58% នៃសាលារៀនទាំងអស់នៅក្នុងសហរដ្ឋអាមេរិចកំពុងប្រើប្រាស់កុំព្យូទ័រ Chromebooks សម្រាប់ការសិក្សា និងការស្រាវជ្រាវរបស់ពួកគេ។ នេះជាហេតុផលធ្វើអោយកុំព្យូទ័រ Chromebooks ទទួលការពេញនិយមប្រើប្រាស់ជាងកុំព្យូទ័រ Macs និង PCs នៅក្នុងការសិក្សា និងវិស័យអប់រំ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google ផ្តល់នូវសេវាកម្ម Google Drive ដែលលោកអ្នកអាចផ្ទុកទិន្នន័យបានដល់ទៅ 100GB ។ HP Chromebook 11 មានរូបរាងទាក់ទាញស្រស់ស្អាតមិនចាញ់ MacBook និង PCs នោះទេ។  

image

HP Chromebook 11 ភ្ចាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញកម្រិតភាពច្បាស់ 1366 x 768 ភិចសែល (16:9) បំពាក់បន្ទះឈីប dual-core Exynos ARM processor រ៉េមផ្ទុកទិន្នន័យទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ថែមទៀត។ អ្វីដែលកាន់តែពិសេសនោះ វាប្រើប្រាស់នូវរន្ធដោត micro-USB ដែលលោកអ្នកពេញនិយមធ្លាប់ប្រើប្រាស់ជាមួយថេប្លេត ស្មាតហ្វូន និងឧបករណ៍ Android ជាច្រើនទៀត។ កុំព្យូទ័រនេះមិនមានរន្ធដោតច្រើននោះទេគឺវាមានតែរន្ធ micro-USB សម្រាប់សាកថ្ម រន្ធ USB Ports ចំនួន 2 និងរន្ធដោតកាសមួយប៉ុណ្ណោះ។

image

HP Chromebook 11 ដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលមានល្បឿន Booting លឿន និងការដំណើរការលឿនបំផុតនៅលើ Web-Based ហើយវានៅមានកម្មវិធី Apps ជាច្រើនទៀតដែលលោកអ្នកអាចតម្លើងនៅក្នុង Chrome Web Store បាន។ ការប្រើប្រាស់ Chrome OS ពិតជាអស្ចារ្យជាងការប្រើប្រាស់នៅលើ Mac/Windows ដោយសារតែ Browser របស់វា។

image

ក្រុមហ៊ុន MYTEB នាំចូលកុំព្យូទ័រនេះពីសហរដ្ឋអាមេរិច និងតម្លើងសារជាថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កុំព្យូទ័រ HP Chromebook 11 នឹងដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $139 ហើយវាមានការធានារយៈពេលមួយឆ្នាំថែមទៀត។ លោកអ្នកអាចមកទស្សនា និងតេស្តសាកល្បងលើកុំព្យូទ័រ Chromebooks នេះនៅក្រុមហ៊ុនផ្ទាល់តែម្តង! សូមទំនាក់ទំនងទៅកាន់លេខ 015 478811 –  098 398811 ឬចូលទៅកាន់គេហទំព័រ www.mytebtech.com ។ចូលរួមឥឡូវនេះជាមួយក្រុម Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ដើម្បីសិក្សា និងទទួលចំណេះដឹងបន្ថែមទៀត (goo.gl/93BG91)។ ទីតាំងក្រុមហ៊ុន៖ ផ្ទះលេខ ១៣ ផ្លូវលេខ ២ សង្កាត់ទឹកល្អក់ ៣ ខ័ណ្ណទួលគោក រាជធានីភ្នំពេញ