ព័ត៌មាន

តើអ្នកកំពុងស្វែងរកស្មាតហ្វូនស្តើងៗ ដែលអាចបន្ថែមភាពស្រស់សង្ហារមែនទេ? បើចឹងមែន Nokia C9 ជាអ្វីដែលអ្នកកំពុងគិតដល់

 រូបភាពប៉ុន្មានសន្លឹកពីស្មាតហ្វូន Nokia C9 អាចបង្ហាញពីភាពច្នៃប្រឌិតជាមួយនឹងសិល្បៈនៃការរចនាល្អឥតខ្ចោះ។  ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញស្មាតហ្វូននេះនាពេលឆាប់ៗខាងមុខនេះ។ ស្មាតហ្វូន Nokia C9 ជាស្មាតហ្វូនសេរ៉ីថ្មី និងចុងក្រោយដែលមានទាំងរូបសម្បត្តិស្រស់ស្អាត បង្ហាញភាពស៊ីវីល័យ និងទាន់សម័យកាលនៃការពេញនិយមលេងម៉ូតស្មាតហ្វូន ហើយវាមានសមត្ថភាពប្រកួតប្រជែងជាមួយស្មាតហ្វូននានាទៀត​នៅលើទីផ្សារ។

image

 ស្មាតហ្វូនស៊េរីថ្មីនេះបំពាក់អេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ទំហំ 1080 x 1920 ភិចសែលថែមទៀត។

image

ក្រៅពីនេះ ស្មាតហ្វូន Nokia C9 នឹងប្រើដំណើរការបន្ទះឈីប Qualcomm Snapdragon 820 MSM8996 ជាមួយនឹង Octa-Core CPU  ។

image

 រ៉េមរបស់ស្មាតហ្វូននេះមានទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32 GB។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 16 MP និងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ថ្មរបស់ស្មាតហ្វូននេះជាប្រភេទ Li-Ion មានថាមពល 4000mA  ផ្តល់​តុល្យភាពរវាង​ការ​ប្រើ​ប្រាស់ ក្នុងការប្រើប្រាស់កម្មវិធី និងលេងហ្គេមកម្សាន្តបានយូរ។