ព័ត៌មាន

Nokia Z2 Plus ជាប្រភេទស្មាតហ្វូនជើងស៊ីមពីរ ផ្តល់កម្រិតបង្ហាញ​1080 x 1920 ភិចសែល

ស្មាតហ្វូនសេរ៉ីថ្មីមានច្រើនប្រភេទ ក្នុងនោះ អ្នកអាចចូលចិត្ត ស្មាតហ្វូនរាងជ្រុង កោង មូល ឬបញ្ឈិត​។ សម្រាប់ Nokia Z2 Plus មកពីក្រុមហ៊ុនក្រុមហ៊ុន HMD តើអាចពេញចិត្តរបស់អ្នកដែរឬទេ? 

image

ព័ត៌មានជាច្រើនចុះផ្សាយពីស្មាតហ្វូន   Nokia Z2 Plus  ប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា នឹងដាក់បង្ហាញស្មាតហ្វូននេះជាផ្លូវការនៅថ្ងៃណានោះទេ។  

ស្មាតហ្វូន Nokia Z2 Plus  មានលក្ខណៈពិសេសដូចជា៖

  1. បំពាក់អេក្រង់ធំទូលាយ ទំហំ 5.5 នាំមកជាមួយបច្ចេកវិទ្យាប៉ះបញ្ចា IPS LCD កម្រិត 1080 x 1920 ភិចសែល។

  2. ប្រើអង្គប្រតិបត្តិការប្រភេទ Android,7.1 Nougat

  3. មានអង្គដំណើរការ Quad Core 1.77 GHz

  4. ភ្ជាប់បន្ទះឈីបប្រភេទ Snapdragon 820 ល្បឿន 1.8 GHz

  5. រ៉េមទំហំ 4GB

  6. កាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ​8មេហ្គាភិចសែល

  7. ជាប្រភេទស្មាតហ្វូនជើងស៊ីមពីរថ្ម

  8. ប្រភេទ Li-Ion  កម្លាំង 3000 mAh

image