ព័ត៌មាន

ចំណូលរបស់ក្រុមហ៊ុនសាមស៊ុង កើនក្នុងឆ្នាំ 2017

ក្រុមហ៊ុនបានបង្ហាញបញ្ចីចំណូលរបស់ខ្លួនសម្រាប់ត្រីមាសទី ០២ ក្នុងឆ្នាំ ២០១៧​ នេះ។ ក្រុមហ៊ុនទទួលបានចំណូលសរុបចំនួន 54.7 រយលានដុល្លារ។​ ក្រុមហ៊ុនថែមទាំងបង្ហាញពីក្តីរំពឹងខ្ពស់ថា ក្រុមហ៊ុននឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើននៅត្រីមាសទី ០៣ ដោយ​ក្រុមហ៊ុនជឿជាក់ចំណូលនឹងកើនឡើង 72% ភាគរយបើប្រៀបធៀបទៅឆ្នាំមុន។

 image

ការលក់បន្ទះ Chip បានក្លាយជាជំនួញកំពូលរស់ក្រុមហ៊ុនសាមស៊ុងនៅ ត្រីមាសទី ០២ នេះ។ ក្រុមហ៊ុនអាចរកចំណូលពីការលក់បន្ទះ Chip​ បានចំនួន 7.2 រយលានដុល្លារ។ ប្រាក់ចំណេញប្រតិបត្តិការសរុប មានចំនួន 1758 សែនកោដិ ឬប្រហែល 15,7 ពាន់លានដុល្លារ។ ចំនួនប្រាក់ចំណូលនៅតែបន្តកើនឡើងពីខែកក្កដា ដល់ខែកញ្ញា ព្រោះក្រុមហ៊ុននៅតែលក់លក់បន្ទះ Chip ប្រភេទ DRAM និង  NAND បានយ៉ាងច្រើន។

 image

 ក្រុមហ៊ុនបានឱ្យដឹងថា ទូរស័ព្ទ Galaxy S8 និង Galaxy S8 + បានលក់ចេញស៊េរីទូរស័ព្ទ Galaxy S7 នៅស្ទើរគ្រប់តំបន់ទាំងអស់។ ជាក់ស្តែង អ្នកប្រើប្រាស់រឹតតែចូលចិត្តមុខងារថ្មីរបស់ស្មាតហ្វូន។ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតចំនួនស្មាតហ្វូន Galaxy S8 + ជាច្រើនគ្រឿងនឹងត្រូវបានដាក់លក់ ដែលអាចបង្កើនចំណូលកាន់តែច្រើនឲ្យក្រុមហ៊ុន ។