ព័ត៌មាន

អស្ចារ្យ! ថ្ងៃនេះ MYTEB បង្ហាញកុំព្យូទ័រ Chromebooks នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៃសាលារៀនវ៉េស្ទឡាញន៍នៅសាលសហសិក្សា សាលាតិចណូ

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ នេះ សាលារៀន វ៉េស្ទឡាញន៍ ប្រារព្ធធ្វើនូវពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សារបស់សិស្សានុសិស្សរបស់ខ្លួននៅក្នុងសាលសហសិក្សា នៃសាលាតិចណូដែលមានការចូលរួមយ៉ាងច្រើនពីសំណាក់ឪពុកម្តាយ និងក្រុមហ៊ុនធំៗជាច្រើនទៀតផងដែរ។ នៅក្នុងពិធីនេះ គេសង្កេតឃើញសិស្សានុសិស្សមានទឹកមុខរីករាយសប្បាយចិត្តយ៉ាងក្រៃលែង។

image

image

image

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ក៏នាំយកនូវថេប្លេតស៊េរីថ្មីម៉ូដែល MYTEB MAX អេក្រង់ទំហំ 1០.1 អ៊ីង Full HD ភ្លឺច្បាស់ត្រជាក់ភ្នែក ល្បឿនអ៊ីនធើណិតលឿន 4G LTE ថេប្លេត MYTEB STEEL អេក្រង់ 7 អ៊ីង IPS រឹងមាំ ធន់បំផុត និង MYTEB YES ដែលមានរូបរាងស្រស់ស្អាតអេក្រង់ទំហំ 10.1 អ៊ីងកម្រិត HD សម្រាប់ដាក់បង្ហាញទៅកាន់សិស្សានុសិស្សផងដែរ។ ក្រុមហ៊ុន MYTEB ក៏ដាក់បង្ហាញកុំព្យូទ័រ Chromebooks តំបូងបំផុតនៅកម្ពុជាជាច្រើនស៊េរីផងដែរតម្លៃចាប់ពី $139 ។ លោកអ្នកអាចមកធ្វើការតេស្តសាកល្បងបាននៅក្នុងសាលសហសិក្សា នៃសាលាតិចណូនៅថ្ងៃនេះផងដែរ។

image

image

image

image

image

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB តែងតែផ្តោតទៅលើការសហការជាមួយនឹងសាលារៀនដើម្បីផ្គត់ផ្គង់នូវតម្រូវការទៅលើថេប្លេត និងកុំព្យូទ័រ Chromebooks ដើម្បីធ្វើអោយការសិក្សារបស់ពួកគេកាន់តែទទួលបានលទ្ធផលល្អប្រសើរបំផុត។ កុំព្យូទ័រ HP Chromebook 11 ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញកម្រិតភាពច្បាស់ 1366 x 768 កញ្ចក់ប្រភេទ IPS Screen ដែលបង្ហាញរូបភាពស្រស់ស្អាតកាន់តែអស្ចារ្យភ្លឺច្បាស់ត្រជាក់ភ្នែក កម្រិតពន្លឺ (Brightness) ខ្ពស់ ហើយវាមានរូបរាងរឹងមាំថែមទៀតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះដំណើរការជាមួយបន្ទះឈីប dual-core Samsung Exynos 5250 processor រ៉េមផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 2GB និងថាសរឹងផ្ទុកទិន្នន័យទំហំ 16GB ហើយវាក៏ផ្តល់នូវសេវាកម្ម Cloud Storage សម្រាប់រក្សាទុកទិន្នន័យជាច្រើនដោយឥតគិតថ្លៃថែមទៀតផង។

image

image

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mytebtech.com ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 478811 – 076 7777561 ដើម្បីទទួលបានកុំព្យូទ័រនៅថ្ងៃនេះ! លោកអ្នកក៏អាចចូលទៅក្នុង Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ផងដែរ៕