ព័ត៌មាន

Nokia 105 ជំនាន់​ថ្មី មាន​លក់នៅកម្ពុជាហើយក្នុងតម្លៃត្រឹមតែ 17.50 ដុល្លារ ប៉ុណ្ណោះ

ទូរស័ព្ទ ​ Nokia 105ជំនាន់ថ្មី  មានអេក្រង់ធំជាងមុន  ប៊ូតុងចុចមានលក្ខណៈ​​ពិសេស និង តម្លៃសមរម្យ

ក្រុមហ៊ុន​បច្ចេកវិទ្យា HMD Global ដែល​ទទួល​បាន​​​​​សិទ្ធិ​ប្រើ​ប្រាស់​ស្លាក​យីហោ Nokia  ថ្ងៃ​នេះ បានដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ម៉ាក Nokia 105 ជំនាន់ទីបី​ដ៏ថ្មី​សន្លាង នៅ​លើ​ទីផ្សារកម្ពុជា​ ដោយ​លក់ក្នុងតម្លៃត្រឹមតែ 17,50 ​ដុល្លារ​​ប៉ុណ្ណោះ។ ជាមួយនឹងការលក់ដាច់បំផុត នូវប្រភេទទូរស័ព្ទ​ Nokia 105 អស់ជាង 200 លាន​គ្រឿងនៅទូទាំងពិភពលោក ទូរស័ព្ទ​ដែល​ទើប​តែ​ទទួលបានពានរង្វាន់នេះ ឥឡូវ​បាន​រចនា​​រូបរាងថ្មី​  និងទំនើបជាងមុន  កាន់ថ្មបានយូរ   និងមុខងារ​ប្រើ​ប្រាស់​កាន់​តែ​ប្រសើរ​ដោយ​​មាន​​ទំហំអេក្រង់ធំជាងមុន និងប៊ូតុងចុចថ្មីទំនើប​។ កំណែ​លម្អ​ទាំងនេះ​ ធ្វើ​ឲ្យវា​​​មាន​តម្លៃ​ទាបជាងមុន ដែលធ្វើឱ្យ​ការ​ភ្ជាប់​ទំនាក់​ទំនង ​មាន​តម្លៃ​សមរម្យជាងពេលណាៗ​ទាំង​អស់​​។​ Nokia 105 ផ្តល់​នូវ​ទំនុកចិត្ត​ និងគុណ​តម្លៃដល់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទ​ជាង 1,3 ពាន់លាន​នាក់នៅជុំវិញពិភពលោក ដែល​ភាគច្រើននៅ​អាស៊ី និងអាហ្រ្វិក ដើម្បីធានា​ថា​មនុស្សនៅជុំវិញពិភពលោក អាចភ្ជាប់ទំនាក់ទំនងគ្នាបានកាន់​តែ​ប្រសើរ​​។

 image

រចនាឡើងដើម្បីជីវិតប្រចាំថ្ងៃស្របតាមកេរដំណែលនៃការរចនាទូរស័ព្ទ​ Nokia រចនាបថថ្មី នៃ Nokia 105 បានធ្វើឱ្យវាកាន់​តែលេច​ធ្លោ​ពេលស្ថិតនៅក្នុងដៃរបស់អ្នក ជាមួយនឹង រូបរាងដ៏​ស័ក្តិសម​ ស្រស់​ស្អាត​បែប​​ធម្មជាតិនិយម។ Nokia 105 ត្រូវបានរចនាឡើង ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ពណ៌ដើម​របស់​ខ្លួន​លើ​​សម្បកប៉ូលីកាបូណាត ដែលអាច​ជួយ​​កាត់បន្ថយ ស្នាម​​កកិត​ និង​ឆ្កូត​ ដើម្បី​សម្រួល​​ដល់​ការប្រើ​ប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ផ្តល់​ជូន​អ្នក​នូវ​គុណភាព ទំ​នុកចិត្តខ្ពស់​ និង​ប្រើ​ធន់​បាន​​យូរ ​ដែលអ្នកតែង​តែ​ទទួល​បាន​ពីទូរស័ព្ទ​ម៉ាក​ Nokia ។ ប៊ូតុង​ចុចថ្មី​ រចនា​ដាច់ពីគ្នា ងាយ​ចុច ស្រួល​ប្រើ​ ហើយអេក្រង់ទំហំ 1,8 អ៊ីញធំជាងមុន ​ផ្តល់ជូននូវបទពិសោធន៍​ថ្មីមួយ​ទៀតកាន់​តែ​​ប្រសើរ​​ពេល​ទស្សនា​រូបភាព​លើ​អេក្រង់ និង​ជា​ពិសេស​ពេលលេង​ហ្គេម​ពស់​​​ដ៏​ពេញ​និយម។ តាមរយៈ​ការ​រចនា​អេក្រង់ធំជាងមុននេះ Nokia 105 ក៏​បានសាក​ល្បង​​ដាក់បញ្ចូលនូវ​ហ្គេម​ចំនួន​​ពីរដែលខ្លួន​បាន​ទិញ​ និង​ដាក់បញ្ចូល​គឺ​ Doodle Jump និង Crossy Road ។

 image

ដំណើរការល្អឥតខ្ចោះជាមួយនឹងការនិយាយបានរហូតដល់ទៅ 15,7​ម៉ោង និងកាន់ថ្ម បាន រហូតដល់1ខែ Nokia 105 អនុញ្ញាតឱ្យលោក​អ្នកនិយាយ​ទូរស័ព្ទ​តាំង​ពីពេលថ្ងៃរះ រហូត​ដល់​ថ្ងៃលិច ដោយគ្រាន់​តែ​សាកថ្មម្តងតែប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ តាមរយៈ​ទំហំផ្ទុកបានរហូតដល់500​សារ និងលេខ​ទំនាក់ទំនងរហូតដល់ 2000 នាក់  អ្នកនឹងអាច​រក្សាទុក​អត្ថប្រយោជន៍​ច្រើន​យ៉ាង​នៅ​ក្នុ​ង​ទូរស័ព្ទ​តែ​មួយ​។​ មិន​តែ​ប៉ុណ្ណោះ Nokia 105 ក៏​មានភ្លើងពិល LED ដ៏​មាន​ប្រជាប្រិយ​ភាព​​ផងដែរដោយគ្រាន់តែចុចប៊ូតុងខាងលើពីរដង ដើម្បីបើក និងបិទភ្លើងពិល។

 image

លោក Juho Sarvikas  ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global  បានថ្លែងថា៖ «យើង​ដឹង​ថា អតិថិជន​ដែលកំពុងស្វែងរកទូរស័ព្ទ​ដែលមានលក្ខណៈពិសេសៗ គឺ​អាស្រ័យ​លើ​​តម្រូវការ​ផ្សេងៗគ្នា។ ប៉ុន្តែតម្រូវ​ការ​នៃ​លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ គឺដូចៗគ្នា  ដូច​ជា​កាន់​​ថ្ម​បាន​យូរ​ ប្រើ​ធន់​ជាប់ល្អ និងសំឡេងឮច្បាស់​។ បន្ថែមលើ​​លក្ខណៈ​ពិសេស​ទាំង​នេះ Nokia 105 គឺ​ជា​ទូរស័ព្ទ​ដ៏សាមញ្ញ តែ​លេច​ធ្លោ​បំផុត។»

 image

ជាមួយគ្នានេះលោក   Sandeep Gupta  អ្នកគ្រប់គ្រងប្រចាំតំបន់នៅប្រទេសថៃ និងអាស៊ីនៃក្រុមហ៊ុន​ HMD Global ក៏បានមានប្រសាសន៍ផងដែរថា៖ «មានមនុស្សជាង 4ពាន់​​លាននាក់ ​នៅក្រៅបណ្ដាញប្រព័ន្ធអ៊ីនធឺណិត​​  និងមិនអាចទទួលបានអត្ថប្រយោជន៍ពី​​ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមបណ្តាញ​​អ៊ីនធឺណិត​បាន  ដូច្នេះ​ការភ្ជាប់ទំនាក់ទំនងតាម​​រយៈ​សំឡេង និងសារ​ជា​អក្សរ​នៅតែជាជំហានដ៏សំខាន់មួយ សម្រាប់មនុស្សជាច្រើន​​នៅជុំវិញពិភពលោក។ ទូរស័ព្ទ​ស៊េរីទាប​ជាង 400 លានគ្រឿង ត្រូវបានលក់អស់ នៅទូទាំង​ពិភពលោកកាលពីឆ្នាំ2016។យើងមិនអាចមើលស្រាលលើតម្រូវការ និងអត្ថប្រយោជន៍នៃ ការភ្ជាប់ទំនាក់​ទំនង​នេះ​បានទេ ​ហើយយើងព្យាយាម​គ្រប់​បែប​យ៉ាង​ ដើម្បី​ផលិត​​ទូរស័ព្ទ​ដែលអាចឱ្យមនុស្សជាច្រើននៅជុំវិញពិភពលោក ពង្រីកវិសាលភាព ក្នុងការ​​ទំ​នាក់ទំ​នងរបស់ខ្លួន​។»

image

សូម​បញ្ជាក់ថា Nokia 105 មានស៊ីមពីរ  ភ្ជាប់មក​ជាមួយនូវ​វិទ្យុ FM Radio និង​មានរន្ធសាកបញ្ចូលថ្ម Micro USB (USB 2.0) ថែម​ទៀត​ផង។ តម្លៃ​លក់រាយនៅប្រទេសកម្ពុជា គឺ​ 17.50 ដុល្លារ សម្រាប់ស៊ីមពីរ និងត្រឹមតែ 16.50 ដុល្លារ ប៉ុណ្ណោះ សម្រាប់ស៊ីម​មួយ  និង​មាន៣​ពណ៌​គឺ​ ខៀវ ស និងខ្មៅ។

 សម្រាប់ព័តមានបន្ថែមសូមទាក់ទង៖

ការិយាល័យព័ត៌មាន​ HMD: press@hmdglobal.com

 អំពី HMD Global

ក្រុមហ៊ុន HMD Global មានការិយាល័យកណ្តាលនៅទីក្រុងអ៊េស្ពូ ប្រទេស ហ្វាំងឡង់ គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោទូរស័ព្ទ និងថេបប្លេត Nokia ថ្មី។ HMD ផលិត និងលក់ស្មាតហ្វូន និងទូរស័ព្ទស៊េរីទាបជាច្រើនប្រភេទ ដោយកំណត់អតិថិ-ជនគោលដៅ និងតម្លៃផ្សេងៗគ្នា។ ជាមួយនឹងការប្តេជ្ញាចិត្តលើការច្នៃប្រឌិត និងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពយ៉ាងខ្លាំងដែលទទួលបានអាជ្ញាប័ណ្ណ   ផ្តាច់មុខលើ ទូរស័ព្ទ និងថេបប្លេតម៉ាក Nokia។ ក្រុមហ៊ុន Nokia គឺជាពាណិជ្ជសញ្ញាចុះបញ្ជីនៃក្រុមហ៊ុន Nokia ។ Nokia គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Nokia Corporation ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.hmdglobal.com