ព័ត៌មាន

ព័ត៌មានអាប់ដេត ស្មាតហ្វូន Nokia 8 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0

ស្មាតហ្វូន Nokia 8 នឹងចេញលក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ហើយទោះបីជាព័ត៌មានរបស់ម៉ូដែលនេះចុះស្ទើរតែគ្រប់យ៉ាងទៅហើយក្តី ប៉ុន្តែព័ត៌មានថ្មីៗនៅតែបន្ត ។ ការចុះបញ្ជី GeekBench ថ្មីបានបង្ហាញពីការអភិវឌ្ឍថ្មីលើ Nokia 8 ដ៏គួរឱ្យចាប់អារម្មណ៍។

 យោងតាមការចុះបញ្ជីទូរស័ព្ទ Nokia 8 អាចជាស្មាតហ្វូនដំបូងក្នុងចំណោមស្មាតហ្វូននានាដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 ។

image

ទូរស័ព្ទនេះ បំពាក់អេក្រង់ប៉ះបញ្ជាទំហំ 5,70 អ៊ីង ជាមួយកំរិតពន្លឺ 1440 x 2560 ភិចសែល។ ទូរស័ព្ទ Nokia 8 ប្រើ Qualcomm Snapdragon 835 ភ្ជាប់មេម៉ូរ៉ីទំហំ 64GB និងអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 256GB តាមរយៈកាត microSD មួយ។ ចំពោះកាមេរ៉ា ស្មាតហ្វូននេះភ្ជាប់កាមេរ៉ាមុខទំហំ 24 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល។ ស្មាតហ្វូន Nokia 8 នេះត្រូវបានគេនិយាយថានឹង បំពាក់ដោយថាមពលថ្ម 3999mAh ។

image

ស្មាតហ្វូន Nokia 8 គឺជាទូរស័ព្ទស្មាតហ្វូនដែលអាចប្រើជើងស៊ីមពីរ។ Nokia 8មានភ្ជាប់បណ្តាញ Wi-Fi, GPS, Bluetooth, USB OTG និង 4G ។ លើទូរស័ព្ទនេះមានឧបករណ៍ចាប់សញ្ញា រួមបញ្ចូលឧបករណ៏ Proximity, ល្បឿន,ឧបករណ៍ចាប់សញ្ញាពន្លឺជុំនិង Gyroscopeដែលអាចឲ្យអ្នកមើលលើអេក្រង់បានទាំងកន្លែងដែលមានពន្លឺ និងគ្មានពន្លឺគ្រប់គ្រាន់។