ព័ត៌មាន

ការកម្មង់ទិញហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8 នឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 នៅថ្ងៃទី 23 ខែសីហាខាងមុខនេះ។ ការកម្មង់ទិញហ្វាប់ប្លេតស៊េរីថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ ហើយកាលបរិច្ឆេទនៃការលក់គឺនៅថ្ងៃទី 15 ខែកញ្ញា។

image

ការកម្មង់ទិញមុនហ្វាប់ប្លេត Galaxy Note 8 ដែលមានរយៈពេលត្រឹមតែ​ 10 ថ្ងៃនេះគឺមានរយៈពេលខ្លីជាងការកម្មង់ទិញស្មាតហ្វូន Galaxy S8 មួយថ្ងៃនៅក្នុងខែមេសា។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងទទួលបានការកម្មង់ទិញយ៉ាងច្រើនទៅលើហ្វាប់ប្លេត Galaxy Note 8 ។

អ្នកតំណាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា “ក្រុមហ៊ុន Samsung ត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការត្រៀមការលក់ហ្វាប់ប្លេតស៊េរីថ្មីនេះ។” សារព័ត៌មានកូរ៉េមួយទៀតបញ្ជាក់ថា ហ្វាប់ប្លេត Galaxy Note 8 ប្រហែលជាបង្ហាញខ្លួនភ្ជាប់ជាមួយនឹងមុខងារ 3D Touch នៅលើអេក្រង់ផងដែរ៕