ព័ត៌មាន

ពិសេសបំផុត! ថែមជូន Samsung Original Wireless Charger ភ្លាមៗ រាល់ការជាវ Galaxy S8 & S8+ ពីថ្ងៃនេះ

បន្ទាប់ពីកម្មវិធីបង់រំលោះកំពូលទូរស័ព្ទដៃ Galaxy S8 & S8+  ដោយមិនមានការប្រាក់ និងមានថែមជូននូវម៉ែមម៉ូរីសាមសុង ទំហំ៦៤ ជីហ្គាបាយចំនួន១ សំបកទូរស័ព្ទ Stand View Cover ដ៏ទំនើប ចំនួន១ និងស៊ីមSmart ដែលមានភ្ជាប់គម្រោង Power+1 ដោយឥតគិតថ្លៃកន្លងមក​ (សុពលភាពរហូតដល់ថ្ងៃទី៣០ កញ្ញា ២០១៧) ពេលនេះក្រុមហ៊ុនសាមសុង ក៏មានផ្តល់កាដូពិសេសជូនអតិថិជនរបស់ខ្លួនទៀត!

 image

រាល់ការជាវទូរស័ព្ទដៃ Galaxy S8 & S8+  នឹងមានថែមជូននូវឆ្នាំងសាកដោយមិនចាំបាច់ប្រើខ្សែដោតជាមួយទូរស័ព្ទ (Samsung original wireless charger)   ដោយឥតគិតថ្លៃ មួយភ្លាមៗ ចាប់ពីថ្ងៃទី១១ សីហានេះតទៅរហូតដល់ការផ្តល់ជូននេះអស់ពីស្តុក។

 image

ឆ្នាំងសាកដោយមិនចាំបាច់ប្រើខ្សែដោតជាមួយទូរស័ព្ទ ដែលផ្តល់ជូននេះមានគុណភាពខ្ពស់សាកថ្មបានលឿន ព្រមទាំងមានរូបរាងស្រស់ស្អាត អាចដាក់បញ្ឈរ ឬផ្តេកបានយ៉ាងស័ក្តិសមឥតខ្ចោះ ជាមួយកំពូលទូរស័ព្ទដៃ Galaxy S8 & S8+  របស់លោកអ្នក។ 

កំពូលទូរស័ព្ទដៃ Galaxy S8 & S8+ ត្រូវបានរចនារុំព័ទ្ធដោយកញ្ចក់កោងដ៏ស្រស់ស្អាត ដែលសាកសមយ៉ាងឥតខ្ចោះព្រមទាំង ប៊ូតុង home ជាប់កញ្ចក់តែម្តង។

 image

Galaxy S8 & S8+ មានភ្ជាប់ជាមួយនូវកាស AKG ១គូ ដែលដំណើរការបានល្អ និង មិនប្រទាក់គ្នា ព្រោះវាផលិតពីវត្ថុជាតុដើម ជាលោហៈធាតុ។ Galaxy S8 & S8+ អាចប្រើ ស៊ីមហាយប្រីដ សម្រាប់ដាក់ស៊ីមទី២ ឬបន្ថែមមេម៉ូរី បានរហូតដល់២៥៦​ ជីហ្គាបាយ។

 image

Galaxy S8 & S8+ មានប្រព័ន្ធការពារជម្រាបទឹក និងធូលី (IP68) ដែលអាចថតរូបក្នុងទឹកបានជម្រៅរហូតដល់ ១ម៉ែត្រកន្លះ និងរយៈពេល ៣០នាទី នេះជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ។​

 image

Galaxy S8 & S8+ មានបួនពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ (Midnight Black) ពណ៌មាស (Maple Golden) ពណ៌ប្រផេះបែកស្វាយ (Orchid Grey) និងពណ៌ ទឹកសមុទ្រ (Coral Blue) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

 ប្រញាប់ឡើង! សូមអញ្ជើញមកកាន់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិត លោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានបន្ថែមក្នុងការទទួលបានកាដូពិសេស ៕

ក្រុមហ៊ុន Samsung Electronics Co., Ltd

Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com