ព័ត៌មាន

ហ្វាប់ប្លេត Samsung Galaxy Note 8 បង្ហាញខ្លួននៅលើ Geekbench ភ្ជាប់ជាមួយ Exynos 8895 និងរ៉េម 6GB

នៅថ្ងៃនេះ យើងមើលឃើញនូវហ្វាប់ប្លេត Galaxy Note 8 បង្ហាញខ្លួននៅលើ Geekbench ភ្ចាប់ជាមួយនឹងបន្ទះឈីប Exynos 8895 និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ។ ហ្វាប់ប្លេត Galaxy Note 8 នឹងមានលេខកូដ​ SM-N950F ហើយវាគ្រោងនឹងដាក់លក់នៅក្នុងទីផ្សារទ្វីបអ៊ឺរ៉ុប និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។

image

ហ្វាប់ប្លេត Galaxy Note 8 នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ។ ហ្វាប់ប្លេតនេះនឹងមានអេក្រង់ទំហំ 6.3 អ៊ីញកម្រិតភាពច្បាស់ 18.5:9 Super AMOLED Infinity Display ការប្រើប្រាស់ជាមួយនឹងប៊ិក​ S-Pen ថាមពលថ្ម 3300mAh និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ភ្ចាប់ជាមួយមុខងារ Optical Zoom ថែមទៀតផង៕

image