ព័ត៌មាន

Kantar: ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នាំមុខគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិចនៅក្នុងត្រីមាសទី 2

តាមការបញ្ជាក់របស់ក្រុមហ៊ុន Kantar ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រឡប់ទៅឈរនៅចំណាត់ថ្នាក់កំពូលនៅលើទីផ្សារស្មាតហ្វូននៅក្នុងទឹកដីសហរដ្ឋអាមេរិច។ នៅក្នុងត្រីមាសទី 2 នេះ ស្មាតហ្វូនស៊េរីថ្មិ Galaxy ទទួលបានចំណាត់ថ្នាក់ទីផ្សារ 36.2% (ដែលមានការកើនឡើងពីឆ្នាំមុនដែលមានត្រឹមតែ 32.9% តែប៉ុណ្ណោះ) ។

image

នៅក្នុងទីផ្សាររបស់ទ្វីបអ៊ឺរ៉ុប Android កាន់កាប់បានចំណែកទីផ្សារបានចំនួន 2.8% នៅក្នុងចក្រភពអង់គ្លេស ប្រទេសបារាំង និងប្រទេសអេស្ប៉ាញ។ ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy A និង Galaxy J សុទ្ធតែរួមចំណែកនៅក្នុងការពង្រឹងទីផ្សារ Android ។ ប្រព័ន្ធប្រតិបត្តិការ iOS នៅក្នុងទ្វីបអ៊ឺរ៉ុបមានចំនួន​18.4% ខណៈពេលដែលនៅក្នុងប្រទេសចិនមានចំនួនត្រឹមតែ 19.2% តែប៉ុណ្ណោះ៕