ព័ត៌មាន

ស្មាតហ្វូន Eluga A3 និង Eluga A3 Pro មានការរចនាស្អាតទាក់ទាញគួរឲ្យស្រលាញ់ តែទើបមានលក់នៅឥណ្ឌា

ក្រុមហ៊ុន Panasonic បានដាក់បង្ហាញស្មាតហ្វូនម៉ូដែលថ្មី សេរ៉ីចុងក្រោយចំនួន ០២ ម៉ូដែល។ ស្មាតហ្វូនដែលមានរាងឡូយ មានការចនាស្រស់ស្អាត និងផ្តល់នូវភាពទាន់សម័យមានឈ្មោះថា  Eluga A3  និង  Eluga A3 Pro។

ស្មាតហ្វូន Eluga A3  និង  Eluga A3 Pro ជាស្មាតហ្វូនដែលក្រុមហ៊ុនបានរចនា និងមានភាពល្បីល្បាញបំផុតសម្រាប់ទីផ្សារឥណ្ឌា។ លក្ខណៈមួយចំនួន ស្មាតហ្វូន Eluga A3  ​ប្រើអង្គប្រតិបត្តិការ MediaTek MT6737 និង ប្រើប្រព័ន្ធខួរក្បាល quad-core CPUមានល្បឿន 1.25GHz ។ ចំណែកឯ A3 Pro ប្រើអង្គប្រតិបត្តិការ MediaTek MT6753 និងប្រើប្រព័ន្ធខួក្បាល octa-core ល្បឿន 1.3GHz។

 image

ស្មាតហ្វូនទាំងពីរនេះ បំពាក់អេក្រង់ទំហំ 5,2 អ៊ីងកម្រិត 720p គ្របដណ្តប់ដោយកញ្ចក់ Asahi Dragontrail ។ ស្មាតហ្វូននេះមានអង្គចងចាំទំហំ 3GB តែបើ A3 មានមេម៉ូរ៉ីទំហំ 16GB និង A3 Pro មានមេម៉ូរ៉ី 32GB ។ ស្មាតហ្វូននេះ បំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែលនៅខាងក្រោយ ដោយមានមុខងារការចាប់យករូបភាពដោយស្វ័យប្រវត្តិ និងកាមេរ៉ាមុខទំហំ 8MP ។ ទូរស័ព្ទទាំងពីរមានថាមពលថ្ម  4000mAh ធំ និងជើងស៊ីមចំនួនស៊ីមពីរ។

ទូរស័ព្ទនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat និងភ្ជាប់មកជាមួយ ARBO និងមុខងារជំនួយការនិម្មិតរបស់ Panasonic ។

Eluga A3 មានតម្លៃ 176 និង Eluga A3 Pro មានតម្លៃ 199 ដុល្លារអាមេរិក ។ ទូរស័ព្ទនេះទើបតែមានលក់នៅតាមហាងលក់រាយក្នុងប្រទេសឥណ្ឌា។