ព័ត៌មាន

Apple Watch Series 3 នឹងបង្ហាញខ្លួនជាផ្លូវការនៅខែកញ្ញា ឆាប់ៗនេះ

ក្រុមហ៊ុន Apple  បានផលិតនាឡិការដៃសេរ៉ីបច្ចេកវិទ្យាថ្មីជាច្រើន ហើយជាពិសេសនាឡិការដៃទាំងនោះទទួលបានការគាំទ្រយ៉ាខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ថ្មីៗនេះៗ ក្រុមហ៊ុនបានផលិតនាឡិការដៃសេរ៉ីថ្មីមួយទៀតមានឈ្មោះថា Apple Watch Series 3។

អ្វីដែលយើងដឹងមកខ្លះៗនោះគឺ នាឡិការដៃសេរ៉ីថ្មីនេះ នឹងអាចប្រើបានជាមួយបណ្តាញ LTE ដែលមានល្បឿនលឿនបំផុត។ នេះមានន័យថា ស្មាតនាឡិការនេះទំនងមិនត្រឹមតែមានការ ភ្ជាប់ជាមួយស្មាតហ្វូនដើម្បីបើកមើលសារ ឬហៅទូរស័ព្ទ ប៉ុន្តែវាអាចនឹងបន្ថែំមបច្ចេកវិទ្យាប្រើកាតដែលគេបង្កប់ក្នុងនាឡិការនោះ ជាជាងការប្រើស៊ីមកាត។ កាតនោះមានមុខងារផ្តល់សមត្ថភាព និងជួយដល់ល្បឿននាឡិការកាន់តែប្រសើរជាងម៉ូដែលមុនៗ។

imageimageimageimage 

គួរបញ្ជាក់ផងដែរថា Apple Watch Series 3 នឹងចេញលក់ជាផ្លូវការដំណាលស្មាតហ្វូនសេរ៉ីថ្មី iPhone 8។ ព័ត៌មានលើវ៉ិបសាយ CNBC ក៏បានបញ្ជាក់ផងដែរថា នាឡិការដៃនេះនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅខែកញ្ញាខាងមុខនេះ។