ព័ត៌មាន

ស្មាតហ្វូនម៉ូដែលចុងក្រោយពីក្រុមហ៊ុន Sony ដែលប្រើកាមេរ៉ាទំហំ 19 មេហ្គាភិចសែល

ព័ត៌មានជាច្រើនធ្លាប់បានចុះផ្សាយពីស្មាតហ្វូនសេរ៉ីថ្មី មានឈ្មោះថា Sony Xperia XZ1។ ថ្មីៗនេះ មានរូបភាព Sony Xperia XZ1 ជាច្រើនលើបណ្តាញអ៊ិនធើណេត ដែលវាអាចបញ្ជាក់បានកាន់តែច្បាស់ពីរូបរាងពិតរបស់ម៉ូដែល Sony Xperia XZ1។

យោងតាមប្រភពរូបភាពដែលបែកធ្លាយថ្មីៗនេះ បានបង្ហាញឲ្យឃើញថា Sony Xperia XZ1 នឹងមានកម្រាស់ពី 8.2mm ទៅ  7.6mm។ លើសពីនេះ រូបភាពនេះក៏បានបង្ហាញផងដែរ​ថា ស្មាតហ្វូននេះមានរាងបួនជ្រុង អេក្រង់ធំទូលាយ ជាមួយការរចនាកាមេរ៉ាខាងក្រោយស្រប ជួរគ្នាជាមួយភ្លើងជំនួយ។ Sony Xperia XZ1 បំពាក់អេក្រង់ទំហំ​5.2  អ៊ីងប្រភេទ HDR ផ្តល់នូវគុណភាពបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក​។ ផ្នែកកាមេរ៉ារបស់វាមានសមត្ថភាពពិសេស អាចចាប់យករូបភាពបានភ្លឺច្បាស់ ស្រស់ស្អាតដូចធម្មជាតិ។  កាមេរ៉ាក្រោយរបស់វាមាន ទំហំ19  និងកាមេរ៉ាមុខមានទំហំ 13 មេហ្គាភិចសែល។​ ស្មាតហ្វូននេះ ថែមទាំងមានវិញ្ញាប័ណប័តបញ្ញាក់គុណភាពធន់ IP65/68 និងមានមុខងារ​ 3D​ ដែលជាបច្ចេកវិទ្យាថ្មី និងចុងក្រោយបំផុតរបស់ក្រុមហ៊ុន Sony ។

image

ស្មាតហ្វូននេះនឹងត្រូវដាក់បង្ហាញជាផ្លូវការនៅវេទិកា IFA ក្នុងក្រុងប៉ែកឡាំង ហើយនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ។ 

imageimageimage