ព័ត៌មាន

ជ័យលាភីពី EISA Awards ផ្នែកផលិតផ្តល់នូវសមត្ថភាពប្រើប្រាស់ អេក្រង់ធំកាន់ពេញដៃបានលើ Honor 8 Pro

 ជ័យលាភីដ៏វិសេសវិសាលមួយពិតជានាំមកនូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតដល់ក្រុមហ៊ុន Hauwei។  ក្រុមហ៊ុន Hauwei បានផលិតស្មាតហ្វូន Honor 8 Pro បានជោគជ័យ និងដាក់បង្ហាញជាផ្លូវការ។ ស្មាតហ្វូន Honor 8 Pro  មានលក្ខណៈពិសេសយ៉ាងណាខ្លះ ហើយធ្វើ ម្តេចទើបស្មាតហ្វូននេះទទួលបានពាន។

image 

ស្មាតហ្វូន Honor 8 Pro  បានដាក់លក់ជាផ្លូវការនៅខែមេសា។​ ស្មាតហ្វូននេះ ជាប្រភេទស្មាតហ្វូនប្រើអេក្រង់ធំប្រភេទ LTPS IPS LCD មានទំហំ 5.7 អ៊ីង។ លើអេក្រង់របស់វា មានប្រើកញ្ចក់ Corning Gorilla Glass 3 ដែលមានសមត្ថភាពយ៉ាងពិសេសក្នុងការការពារស្មាតហ្វូននេះ។ វាមានទម្ងន់ 184 g និង ប្រើជើងស៊ីមពីរ។ ផ្នែកភ្ជាប់ខាងក្នុង ស្មាតហ្វួននេះភ្ជាប់មេម៉ូរ៉ីទំហំ 256 GB និងមានអង្គចងចាំពីរទំហំសម្រាប់អ្នកជ្រើសរើស 4/6 GB RAM។ ស្មាតហ្វូននេះបំពាក់កាមេរ៉ាក្រោយទំហំ 12 MP, f/2.2 ទាំងមុខ និងក្រោយ ជាមួយសមត្ថភាពផ្តោតស្វ័យប្រវត្ត dual-LED។

 Honor 8 Pro  ទទួលបានជ័យលាភី មានមុខងារប្រើប្រាស់ល្អបំផុតពីកម្មវិធី EISA Awards ។ មុខងារប្រើប្រាស់ ដែលល្អឥតខ្ចោះគឺ ស្មាតហ្វូននេះ​ មានការរចនាទាក់ទាញ និងស៊ីវីល័យ ជាពិសេស ជាមួយសមត្ថភាពប្រើបានជាមួយ VR និងសមត្ថភាពសាកថ្មល្អ និងមានគុណភាពថ្មល្អ។  សូមបញ្ជាក់ថា ស្មាតហ្វូននេះអាចកាន់ថ្មបាន 504 ម៉ោង ទោះបីជាអ្នកបើក 3G ចោល និងអាចឲ្យអ្នកជជែកគ្នាបានរហូតដល់ទៅ 30 ម៉ោង បើទោះបីជាអ្នកភ្ជាប់បណ្តាញ 3G ។