ព័ត៌មាន

AnTuTu ៖ ហ្វាប់ប្លេត Galaxy Note 8 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos

នៅសល់តែប៉ុន្មានថ្ងៃទៀតនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញអំពីហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 នៅក្នុងទីក្រុងញ៉ូវយ៉ក។ ថ្មីៗនេះនៅលើ Geekbench និង GFXBench បង្ហាញថា ហ្វាប់ប្លេតនេះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 និង Exynos 8895 ហើយ AnTuTu ក៏បញ្ជាក់ថា Galaxy Note 8 បំពាក់នូវបន្ទះឈីបប្រភេទ Exynos ផងដែរ។

image

លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ហ្វាប់ប្លេតស៊េរីថ្មីនេះក៏ត្រូវបានទម្លាយផងដែរ។ បន្ទះឈីប Exynos 8895 នឹងប្រើប្រាស់ជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ។ កម្រិតភាពច្បាស់របស់ហ្វាប់ប្លេតស៊េរីថ្មីនេះគឺ 2220 x 1080 pixels នៅលើអេក្រង់ Infinity Display ហើយថាមពលថ្មរបស់វាគឺ 3300mAh ៕