ព័ត៌មាន

T-Mobile ប្រកាសបង្ហាញព័ត៌មានលម្អិតអំពីហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 នៅក្នុងវីដេអូរបស់ខ្លួន

កាលពីយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8 ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់ភ្លឺច្បាស់ទំហំ 6.3 អ៊ីញ និងសមត្ថភាពកាន់តែសម្បូរបែបជាមួយនឹងការប្រើប្រាស់នៅលើប៊ិក S-Pen ។

image

ឥឡូវនេះ T-Mobile ដែលជាក្រុមហ៊ុនចែកចាយមួយនៅក្នុងសហរដ្ឋអាមេរិចបង្ហាញនូវហ្វាប់ប្លេត Galaxy Note 8 នៅក្នុងវីដេអូរបស់ខ្លួនដែលពិតជាអស្ចារ្យមែនទែន។ ហ្វាប់ប្លេត Galaxy Note 8 គ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី 15 ខែសីហាខាងមុខនេះ។ តោះទស្សនាវីដេអូនេះទាំងអស់គ្នា៖