ព័ត៌មាន

តម្លៃ និងព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J7+ បែកធ្លាយហើយ!

ថ្មីៗនេះ រូបភាពជាច្រើនសន្លឹករួមទាំងវីដេអូផងដែរត្រូវបានទម្លាយនៅលើអនឡាញ ហើយឥឡូវនេះតម្លៃ និងព័ត៌មានរបស់ស្មាតហ្វូន Samsung Galaxy J7+ ក៏ត្រូវបានបែកធ្លាយផងដែរ។ ស្មាតហ្វូនស៊េរីថ្មីថ្មីនឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា $390 ។

image

សម្រាប់កាលបរិច្ឆេទនៃការកម្មង់ទិញមុន (Pre-order) គឺចាប់ពីថ្ងៃទី 1 ខែកញ្ញាខាងមុខនេះ ហើយរយៈពេលនៃការបញ្ចប់ការកម្មង់ទិញមុនគឺនៅថ្ងៃទី 17 ខែកញ្ញា។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី 22 ខែកញ្ញា។ សម្រាប់អតិថិជនដែលកម្មង់ទិញស្មាតហ្វូននេះនឹងទទួលបាននូវ Samsung U Flex Wireless Headset តម្លៃ $75 ដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃគឺជាប្រទេសទីមួយហើយដែលទទួលបានស្មាតហ្វូនស៊េរីថ្មីនេះដាក់លក់មុនគេនោះ៕