នៅពេលដែលគេនិយាយអំពីកុំព្យូទ័រដែលមានរូបរាងស្រស់ស្អាត ពិសេសគឺប្រភេទ 2-in-1 ដែលអាចបត់បានប្រើប្រាស់ជាកុំព្យូទ័រក៏បាន ឬថេប្លេតក៏បាន គ្រប់គ្នាប្រហែលជាគិតថាវាពិតជាមានតម្លៃថ្លៃខ្ទង់ $400 ទៅ $500 ឯណោះ។ ឥឡូវនេះ លោកអ្នកអាចរកទិញកុំព្យូទ័រប្រភេទ 2-in-1 ដែលមានការរចនារូបរាងស្រស់ស្អាត ទាក់ទាញកាលីបទាន់សម័យអេក្រង់ Touchscreen បានហើយនៅក្នុងតម្លៃជាងមួយរយដុល្លារតែប៉ុណ្ណោះ។
លោកអ្នកប្រហែលជាឆ្ងល់ហើយថា តើនោះគឺជាកុំព្យូទ័រម៉ូដែលអ្វីទៅ? កុំព្យូទ័រនេះមានឈ្មោះថា PENDO ដែលមានរូបរាងកាលីបទាន់សម័យ ទម្ងន់ស្រាល ងាយស្រួលដាក់តាមខ្លួនយកទៅតាមបានគ្រប់ទីកន្លែង។ PENDO ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចុងក្រោយ Windows 10 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវបន្ទះឈីបប្រភេទ Intel Baytrail-T (Quad-Core) Processor ល្បឿន 1.83GHz ដែលអាចដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយផងដែរ។ កុំព្យូទ័រ PENDO អាចបត់បាននៅក្នុងកម្រិតដល់ទៅ 360 ដឺក្រេថែមទៀត។
PENDO មានអេក្រង់ទំហំ 11.6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1920 x 1080 ភិចសែលផ្តល់នូវរូបភាពវីដេអូច្បាស់ត្រជាក់ភ្នែក។ កុំព្យូទ័រនេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និង Flash ផ្ទុកទិន្នន័យទំហំ 32GB ងាយស្រួលក្នុងការដាក់ឯកសារបានច្រើន។ លោកអ្នកក៏អាចធ្វើការបន្ថែមនូវម៉េមូរីប្រភេទ microSD បានផងដែរ។ PENDO ប្រើប្រាស់នូវថាមពលថ្មទំហំ 8000mAh ដែលអាចប្រើប្រាស់បានរយៈពេល 5 ទៅ 6 ម៉ោងហើយជាពិសេសវាមានកាមេរ៉ាខាងមុខទំហំ 2MP និងមានទម្ងន់ស្រាលត្រឹមតែ 1.19 គីឡូក្រាម។ វាពិតជាស្រាលមែនទែន។
ឥឡូវនេះ លោកអ្នកអាចរកទិញកុំព្យូទ័រ PENDO នេះបាននៅក្រុមហ៊ុន MYTEB នៅក្នុងតម្លៃត្រឹមតែ $169 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 010973545 ឬ 098398811 ៕
លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ PENDO
ម៉ូដែល | PENDO |
ទំហំអេក្រង់ | 11.6 អ៊ីញ, 1920 x 1080 pix |
បន្ទះឈីប | Intel Baytrail-T(Quad-core), Z3735G, Base Frequency 1.33 GHz and Maximum Frequency 1.83GHz |
រ៉េម | 2GB |
Flash | 32GB |
ប្រព័ន្ធតភ្ជាប់ | Bluetooth |
កាមេរ៉ាខាងមុខ | 2MP |
ប្រព័ន្ធប្រតិបត្តិការ | Windows 10 |
ថាមពលថ្ម | 8000mAh |
រន្ធ Ports | Micro HDMI Micro USB Earphone Jack MicroSD Card USB Cable |
វិមាត្រ | 29 x 19.7 x 1.9 cm |
ទម្ងន់ | 1.19kg |