ព័ត៌មាន

កម្មង់ទិញស្មាតហ្វូន Nokia 8 នឹងទទួលបាននាឡិកាស្មាតវ៉ច Nokia Steel ឥតគិតថ្លៃនៅអង់គ្លេស

ស្មាតហ្វូនស៊េរីថ្មិ Nokia 8 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី 13 ខែកញ្ញាខាងមុខនេះ ហើយឥឡូវនេះលោកអ្នកអាចធ្វើការកម្មង់ទិញមុនបានផងដែរ។ ក្រុមហ៊ុន Carphone Warehouse ចាប់ផ្តើមទទួលយកការកម្មង់ទិញមុនស្មាតហ្វូនស៊េរីថ្មីនេះហើយនៅក្នុងតម្លៃ 500 ផោន។

image

ស្មាតហ្វូន Nokia 8 មានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ទឹកប្រាក់ និងពណ៌ខៀវ ហើយការកម្មង់ទិញមុនស្មាតហ្វូនស៊េរីថ្មីនេះនឹងទទួលបាននាឡិកាស្មាតវ៉ច Nokia Steel តម្លៃ 120 ផោនឥតគិតថ្លៃថែមទៀត។ នាឡិកានេះការពារការជ្រាបទឹកជម្រៅដល់ទៅ 50 ម៉ែត្រ និងប្រើប្រាស់សម្រាប់ការតាមដានសុខភាព៕