ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់អំពីការអាប់ឌែតទៅកាន់ Tizen 3.0 សម្រាប់នាឡិកា Gear S3

យោងតាមរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា នាឡិកាស្មាតវ៉ច Gear S3 នឹងអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Tizen 3.0 ។ ការអាប់ឌែតនេះធ្វើឡើងក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនាឡិកា Gear Sport ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Tizen 3.0 ។

image

វានៅមិនទាន់មានព័ត៌មានជាក់លាក់នៃកាលបរិច្ឆេទនៃការអាប់ឌែតនោះទេ ប៉ុន្តែរបាយការណ៍ជាច្រើនបញ្ជាក់ថា ការអាប់ឌែតនឹងចាប់ផ្តើមនៅពេលដែល Gear Sport ដាក់លក់។ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់អំពីការអាប់ឌែត Tizen 3.0 នៅលើ Gear Fit2 នោះទេ៕