ព័ត៌មាន

Galaxy Note 8 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយការកម្មង់ទិញមុនចាប់ផ្តើមហើយនៅកូរ៉េខាងត្បូង

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ហ្វាប់ប្លេត Galaxy Note 8 បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 12 ខែកញ្ញា។ ការកម្មង់ទិញមុនហ្វាប់ប្លេតនេះក៏ចាប់ផ្តើមនៅថ្ងៃទី 12 ខែកញ្ញានេះហើយវានឹងដាក់លក់នៅថ្ងៃទី 25 ខែកញ្ញាខាងមុខនេះ។

image

ការកម្មង់ទិញហ្វាប់ប្លេត Galaxy Note 8 ក៏ចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈពេលដែលម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB មានតម្លៃ $960 ។ អតិថិជនដែលកម្មង់ទិញមុននឹងទទួលបានហ្វាប់ប្លេតរបស់ពួកគេនៅថ្ងៃទី 15 ខែកញ្ញា ខណៈពេលដែលការដាក់លក់ជាទូទៅនៅថ្ងៃទី 21 ខែកញ្ញាខាងមុខនេះ៕