ព័ត៌មាន

Samsung Galaxy Tab A (2017) ភ្ជាប់ជាមួយបន្ទះឈីប Quad-Core CPU ថាមពលថ្ម 5000mAh

 Samsung Galaxy Tab A (2017) ទីបំផុតប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ។ ថេប្លេតនេះប្រើប្រាស់បន្ទះឈីប Quad-Core SoC ជាមួយល្បឿន 1.4GH អេក្រង់ទំហំ 8 អ៊ីញកម្រិតភាពច្បាស់ 1280 x 800 ភិចសែល។ ថេប្លេតនេះមានរ៉េមផ្ទុកទិន្នន័យទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។

image

កាមេរ៉ាខាងក្រោយរបស់ថេប្លេតនេះមានទំហំ 8MP កាមេរ៉ាមុខមានទំហំ 5MP វិមាត្រ 212.1 x 124.1 x 8.9mm និងទំងន់ 364g ។ ថេប្លេតនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat និងថាមពលថ្ម 5000mAh ។ ថេប្លេតនេះបង្ហាញខ្លួនហើយនៅប្រទេសវៀតណាមួយនឹងតម្លៃប្រហែលជា $285 ។ វានៅមិនទាន់មានព័ត៌មានអំពីការដាក់លក់ជាផ្លូវការរបស់ថេប្លេតនេះនៅឡើយទេ៕