ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើបន្ទះឈីប 7nm និង​ 11nm Chipsets សម្រាប់ឆ្នាំ 2018

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសថា ខ្លួននឹងធ្វើការផលិតនូវបន្ទះឈីបថ្មី 11nm Chipsets សម្រាប់ស្មាតហ្វូនថ្នាក់ខ្ពស់ និងស្មាតហ្វូនថ្នាក់កណ្តាល។ ក្រុមហ៊ុនសន្យាថា ល្បឿនរបស់វានឹងលឿនជាងមុនដល់ទៅ 15% សម្រាប់ការប្រើប្រាស់ថាមពលដូចគ្នា។ សម្រាប់បន្ទះឈីប 11nm នឹងចាប់ផ្តើមបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៅឆ្នាំ 2018 ។

image

សម្រាប់ស្មាតហ្វូនថ្នាក់ខ្ពស់ដែលបង្ហាញខ្លួននៅឆ្នាំក្រោយនេះនឹងប្រើប្រាស់បន្ទះឈីប 7nm LPP Chips ភ្ជាប់ជាមួយនឹងមុខងារ Extrem Ultra Violet (EUV) ហើយវានឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ក្នុងឆ្នាំ 2018 ស្របពេលដែលបន្ទះឈីប Apple A12 និងទូរស័ព្ទ iPhones ស៊េរីថ្មី។

យើងសង្ឃឹមថា វានឹងមានព័ត៌មានលម្អិតជាច្រើនទៀតចេញពី Samsung Foundry Forum នៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះចេញពីប្រទេសជប៉ុន។ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការផលិតបន្ទះឈីប 6nm ផផងដែរ៕