ព័ត៌មាន

Samsung Galaxy Note 8 បង្ហាញខ្លួនដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចំនួន 42

ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសថា ហ្វាប់ប្លេត Galaxy Note 8 ដាក់លក់នៅក្នុងទីផ្សារចំនួន 42 ប្រទេសនៅជុំវិញពិភពលោក។ ទីផ្សារសំខាន់ៗសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានដូចជា សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី កូរ៉េ និងទីផ្សារសំខាន់ៗជាច្រើនទៀតនៅក្នុងទ្វីបអ៊ឺរ៉ុប។

image

ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងបញ្ជាក់ថា ក្រុមហ៊ុននឹងពង្រីកទីផ្សារជាបន្តទៀតរបស់ហ្វាប់ប្លេត Galaxy Note 8 នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ហ្វាប់ប្លេត Galaxy Note 8 បានពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធកាមេរ៉ារួមទាំងប្រព័ន្ធ Wireless Charging ផងដែរ៕