ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia 9 មានរូបរាងស្រស់ស្អាតជាមួយស៊ុមព័ទ្ធអេក្រង់ស្តើង

ថ្មីៗនេះ រូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃផ្លាស់ពីផ្នែកខាងមុខដាក់នៅផ្នែកខាងក្រោយវិញរួមជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ Zeiss ដែលពិតជាស្រស់ស្អាតទាក់ទាញចិត្តតែម្តង។

image

ស្មាតហ្វូន Nokia 9 នឹងប្រើប្រាស់អេក្រង់គែមកោង AMOLED ទំហំ 5.3 អ៊ីញដូចគ្នាទៅនឹងស្មាតហ្វូន Nokia 8 ដែរ។ Nokia 9 នឹងបំពាក់បន្ទះឈីប Snapdragon 835 ភ្ជាប់ជាមួយកាមេរ៉ា IMX 258 Sensor និងប្រព័ន្ធការពារការជ្រាបទឹក និងធូលី IP68 ថែមទៀតផង។ ស្មាតហ្វូន Nokia 9 នឹងមានតម្លៃ 750 អ៊ឺរ៉ូ៕