ព័ត៌មាន

Samsung Galaxy Note 8 ធ្វើដំណើរមកដល់ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី

ថ្មីៗនេះ ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8 ចាប់ផ្តើមបង្ហាញខ្លួននៅក្នុងប្រទេសចំនួនពីរបន្ថែមទៀត។ សម្រាប់ប្រទេសពីរនេះគឺប្រទេសថៃ និងប្រទេសម៉ាឡេស៊ីដែលដាក់លក់ហ្វាប់ប្លេត Galaxy Note 8 នេះ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសថា ខ្លួនដាក់លក់ហ្វាប់ប្លេតស៊េរីថ្មីនេះនៅក្នុងប្រទេសចំនួន 42 ហើយប្រទេសដែលទទួលបានហ្វាប់ប្លេតនេះមុនគេគឺសហរដ្ឋអាមេរិច កាណាដា សិង្ហបុរី ប្រទេសកូរ៉េ និងទីផ្សារជាច្រើននៅទ្វីបអ៊ឺរ៉ុប។

image

គួរបញ្ជាក់ផងដែរថា ការនាំចេញហ្វាប់ប្លេត Galaxy Note 8 ចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសឥណ្ឌាផងដែរ។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការដាក់លក់ហ្វាប់ប្លេតស៊េរីថ្មីនេះនៅក្នុងប្រទេសចំនួន 150 នៅចុងខែតុលាខាងមុខនេះ៕