ព័ត៌មាន

ទូរស័ព្ទថ្មី Nokia 3310 3G ដ៏ស្រស់ស្អាតកាន់ថ្មរយៈពេល 27 ថ្ងៃ

ទូរស័ព្ទ Nokia 3310 (2017) ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលដែលប្រកាសបង្ហាញខ្លួននៅដើមឆ្នាំ 2017 នេះ។ យ៉ាងណាមិញ វាក៏មានបញ្ហាមួយចំនួនដោយសារតែទូរស័ព្ទនេះមិនអាចទ្រទ្រង់នូវបណ្តាញ 3G បាន។ វាមានន័យថា អ្នកគាំទ្រនៅសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតមិនអាចប្រើប្រាស់ទូរស័ព្ទនេះបាន។ ប៉ុន្តែឥឡូវនេះ វាមានការផ្លាស់ប្តូរហើយ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែប្រកាសបង្ហាញនូវទូរស័ព្ទ Nokia 3310 3G ជាមួយនឹងពណ៌ថ្មីប្រើប្រាស់ Interface ថ្មី និងទ្រទ្រង់ 3G Radio ផងដែរ។ ទូរស័ព្ទនេះអាចប្រើប្រាស់បានរយៈពេល 6.5 ម៉ោង និងទុកចោលបានរយៈពេល 27 ថ្ងៃថែមទៀត។

ទូរស័ព្ទ Nokia 3310 3G នឹងមានពណ៌ Azure, Yellow, Warm Read ឬ​Charcoal ហើយវាដាក់លក់នៅក្នុងតម្លៃ 69 អ៊ឺរ៉ូ។ វានឹងចាប់ផ្តើមដាក់លក់នៅពាក់កណ្តាលខែតុលានេះ៕