ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញស្មាតហ្វូន Honor 7X នៅថ្ងៃទី 11 ខែតុលា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នាំយកនូវស្មាតហ្វូនស៊េរីថ្មីជំនាន់បន្ទាប់របស់ស្មាតហ្វូន Honor 6X ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានឈ្មោះថា Honor 7X ហើយវានឹងមកដល់នៅថ្ងៃទី 11 ខែតុលា នេះបើតាមការប្រកាសរបស់ក្រុមហ៊ុននៅលើ Weibo ។

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងភ្ជាប់ជាមួយអេក្រង់ប្រភេទ EntireView Display ជាមួយនឹងកម្រិត​ 18:9 Ratio ជាមួយនឹងបន្ទះឈីប Kirin 670 ។ ម៉េមូរីរបស់ស្មាតហ្វូននេះមានទំហំ 4GB + 64GB ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រើប្រាស់ Emotion UI 5.1 នៅលើ Android 7.1 Nougat ។ តម្លៃរបស់ស្មាតហ្វូននេះគឺ $220 ទៅ $270 ៕