ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដាក់លក់ស្មាតហ្វូន Nokia 8 នៅក្នុងប្រទេសឥណ្ឌាក្នុងតម្លៃប្រហែលជា $565

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia 8 ហើយនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះដាក់លក់នៅក្នុងហាងលក់ជាច្រើននៅក្នុងប្រទេសនេះ ហើយលោកអ្នកក៏អាចរកទិញបាននៅលើអនឡាញរបស់ក្រុមហ៊ុន Amazon ចាប់ពីថ្ងៃទី 14 ខែតុលានេះផងដែរ។

image

ស្មាតហ្វូន Nokia 8 គឺជាស្មាតហ្វូនថ្នាក់ខ្ពស់ដ៏ប្រណិតដែលបង្ហាញខ្លួននៅឆ្នាំនេះ។ វាមានអេក្រង់ទំហំ 5.3 អ៊ីញកម្រិតភាពច្បាស់ 2560 x 1440 IPS LCD ជាមួយនឹងកញ្ចក់ Corning Gorilla Glass 5 ។ ពិសេសជាងនេះទៀត វាប្រើប្រាស់នូវលោហៈធាតុអាលុយមីញ៉ូមប្រភេទ 6000 Series Aluminum ដ៏រឹងមាំ បន្ទះឈីប Snapdragon 835 និងប្រព័ន្ធកាមេរ៉ាភ្លោះ 13MP ទ្រទ្រង់នូវ Color Sensor និង Monochrome Sensor រួមជាមួយនឹងមុខងារ OIS, PDAF, f/2.0 និងប្រព័ន្ធកាមេរ៉ាខាងមុខ Dual Sight Mode ដែលអនុញ្ញាតអោយប្រើប្រាស់កាមេរ៉ាមុខនិងក្រោយក្នុងពេលជាមួយគ្នាថែមទៀត។​

ស្មាតហ្វូន Nokia 8 ភ្ជាប់ជាមួយនឹង Android 7.1.1 Nougat ថាមពលថ្ម 3090 mAh ជាមួយនឹងបច្ចេកវិទ្យា Qualcom Quick Charge 3.0 ។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ Polished Blue, Tempered Blue និង Polished Copper ថែមទៀត៕