ព័ត៌មាន

KGI: ការកម្មង់ទិញមុនទូរស័ព្ទ iPhone X ប្រហែលជាលើសចំនួន 50 លានគ្រឿង

អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KGI បញ្ជាក់ថា​ ការកម្មង់ទិញមុន (Preorder) របស់ទូរស័ព្ទ iPhone X អាចនឹងមានការកើនឡើងពី 40 ទៅ​50 លានគ្រឿង។ យោងតាមអ្នកវិភាគរូបនេះ ទូរស័ព្ទ iPhone X គឺជាការចាប់ផ្តើមនៃជំហានថ្មីមួយទៀតចាប់តាំងពីឆ្នាំ 2014 នៅពេលដែល Apple បញ្ចេញ iPhone 6 ។

image

ទូរស័ព្ទ iPhone X មានតម្លៃដល់ទៅ $999 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា FaceID និងកាមេរ៉ា TrueDepth ដែលអស្ចារ្យបំផុត។ ដោយសារតែតម្រូវការខ្ពស់មានការកើនឡើង វត្តមានរបស់ទូរស័ព្ទ iPhone 8, iPhone 8 Plus និង iPhone X ពិតជាបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ក្រុមហ៊ុន Apple ៕